​​ការខូចខាត​នៅ​ក្នុង​តំបន់​កាន់កាប់​ហ្គា​ហ្សា​ស្ទ្រី​ប ក្រោយ​ការវាយប្រហារ​តាម​ច្រក​អាកាស​របស់​អ៊ីស្រាអែល​

2021/05/12 02:34:47 am        109

​អ៊ីស្រាអែល៖ គំនរ​បាក់បែក បាន​រាយប៉ាយ​ពាសពេញ​ដង​ផ្លូវ​នៅក្នុង​តំបន់​កាន់កាប់​ហ្គា​ហ្សាស្ទ្រី​ប នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ការវាយប្រហារ​តាម​ច្រក​អាកាស​ជាច្រើនលើក​របស់​អ៊ីស្រាអែល ស្រប​ពេល​ដែល​ភាព​តានតឹង​កំពុង​ឡើង​កម្ដៅ​ខ្លាំង នៅ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម និង​ការ​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ​នៅ​ក្នុង​បរិវេន​ព្រះវិហារ​ពិសិដ្ឋ អាល់ អាក់​សា​។​

​មនុស្ស ២២​នាក់ ដែល​រួម​ទាំង​កុមារ ០៩​នាក់ បាន​ស្លាប់ អំឡុង​ការវាយប្រហារ​តាម​ច្រក​អាកាស​ទាំង​យប់ នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

​យោធា​អ៊ីស្រាអែល បាន​និយាយ​ថា ជន​ស៊ីវិល​អ៊ីស្រាអែល ៦​នាក់ បាន​រងរបួស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោយពេល​ក្រុម​ជីវពល​ប៉ា​ឡេ​ស្ទី​ន បាញ់​គ្រាប់​រ៉ុកកែត​រាប់សិប​គ្រាប់ ចេញពី​តំបន់​ហ្គា​ហ្សា ស្ទ្រី​ប​។​

​អំពើ​ហិង្សា​ដូច​កាលពីមុន​នេះ​ដែរ បង្កឡើង​ដោយសារតែ​ជម្លោះ​ដណ្ដើម​ទឹកដី​នៅ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម ដែល​ជា​ទីតាំង​បូ​ង​សួង​សំខាន់ៗ​របស់​សាសនា​អ៊ីស្លាម សាសនា​ជនជាតិ​ជី​ហ្វ និង​សាសនា​គ្រិស្ត​។​

​មក​ទល់នឹង​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​ឧទ្ទាម​ហា​ម៉ាស់ និង​ក្រុម​ជីវពល​តំបន់​ហ្គា​ហ្សា​ផ្សេងទៀត បាន​បាញ់​រ៉ុកកែត​ជាង ២០០​គ្រាប់ ដែល​គេ​ជឿថា គឺជា​ការវាយប្រហារ​ដោយ​រ៉ុកកែត​លើកដំបូង មកលើ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង កាលពី​ឆ្នាំ ២០១៤​។​

​សារព័ត៌មាន​ក្នុងស្រុក បាន​រាយការណ៍​ថា នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ការវាយប្រហារ​ដោយ​ដ្រូ​ន​អ៊ីស្រាអែល បាន​សម្លាប់​បុរស​ម្នា​ក់​នៅ​ទីក្រុង​ភាគខាងត្បូង ខាន់ យូ​នី​ស កាលពី​ព្រឹក​មិញ​នេះ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm