ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ច និងជីវភាព​

2023/06/13 06:18:09 pm        668

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ដែលជា​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​វិស័យ​ថាមពល​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​ជីវភាព​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ប្រកាស​ស្ដីអំពី "​គោលការណ៍​សម្រាប់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា​” នៅ​ថ្ងៃទី ១៣ ខែ មិថុនា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លើកឡើង​នៅ​ថា ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា​នាពេលនេះ ជា​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​វិស័យ​ថាមពល​កម្ពុជា​សម្រាប់​រា​ជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គោលការណ៍​សម្រាប់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា ត្រូវបាន​រៀបចំឡើង​ដោយ​ជោគជ័យ​ក្រោម​ក្របខណ្ឌ​នៃ​ជំនួយ​បច្ចេកទេស របស់​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP)។​

​ឯកឧត្តម បាន​បញ្ជាក់ថា វិស័យ​ថាមពល​កម្ពុជា មិន​ត្រឹម​តែមាន​ភារកិច្ច​ត្រូវ​បន្ត​ការអភិវឌ្ឍ ដើម្បី​ឆ្លើយតប​តាម​កំណើន​តម្រូវការ​ថាមពល គឺត្រូវធ្វើ​យ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ថាមពល​មួយ​មាន​គ្រប់គ្រាន់ អាច​ទុកចិត្តបាន និង​មាន​ថ្លៃ​កាន់តែ​សមរម្យ ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​ជីវភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាមួយគ្នានេះ ក្រសួង​បានសម្រេច​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ស្អាត​ផងដែរ​។

​ថាមពល​ពន្លឺព្រះអាទិត្យ គឺជា​ថាមពល​កកើត​ឡើងវិញ​មួយ​ដែល​ស្អាត មិន​ប៉ះពាល់​ដល់​បរិស្ថាន មិន​រួមចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ជា​ប្រភពធនធាន​ដ៏​មាន​សក្តានុពល សម្រាប់​ការផលិត​ថាមពល​អគ្គិសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
2026/05/08 09:47:28 pm        1
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm        1
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
2026/05/08 08:13:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន

2026/05/08 09:47:28 pm
​កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
2026/05/08 09:37:47 pm
​ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
2026/05/08 08:30:45 pm
​អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
2026/05/08 08:28:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/08 07:03:47 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am