
មជ្ឈមណ្ឌលសិក្សាគ្រោះរញ្ជួយដីមេឌីទែរ៉ាណេ-អឺរ៉ុប (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ បានវាយប្រហារតំបន់កាស្មៀរភាគខាងកើតនៃប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី១៣ ខែឧសភា)នេះ។
មជ្ឈមណ្ឌល EMSC បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ ៦០គីឡូម៉ែត្រ ហើយចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅចម្ងាយ ៩៩គីឡូម៉ែត្រប៉ែកខាងជើងនៃទីក្រុង Pathankot ដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។
សារព័ត៌មាន ANI ដែលជាដៃគូសហការព័ត៌មានរបស់សារព័ត៌មាន Reuters បានរាយការណ៍ថា គេទទួលអារម្មណ៍ថាការរញ្ជួយដីនេះ បានញ័រកក្រើកដល់រដ្ឋធានីញូវដេលី (New Delhi) ក៏ដូចជាផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌាផងដែរ៕