រដ្ឋមន្ត្រីទេសចរណ៍គាំទ្រក្រុមហ៊ុនការីទេសចរណ៍ជប៉ុនធំមួយ បើកការិយាល័យតំណាងនៅកម្ពុជា

2023/06/14 02:51:56 am        551


​ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនានេះ ឯកឧត្តម Yuji Kumamanru អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានដឹកនាំ អ្នកវិនិយោគទុនជប៉ុនចូលជួបពិភាក្សាការងារជារមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីក្រសួង។ ក្នុងជំនួបនេះឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានគាំទ្រក្រុមហ៊ុនការីទេសចរណ៍ជប៉ុនបង្កើតការិយាល័យតំណាងនៅកម្ពុជា ។

​នៅក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានសម្តែងការអរគុណឯកឧត្តម Yuji Kumamanru អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលបានដឹកនាំអ្នកវិនិយោគទុនជប៉ុន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ឱកាសវិនិយោគទុននៅកម្ពុជា រហូតធ្វើឲ្យក្រុមហ៊ុនការីទេសចរណ៍ប្រទេសជប៉ុនមួយចំនួនបានសម្រេចចិត្តបើកការិយាល័យតំណាងប្រចាំនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍កម្ពុជា ជប៉ុនមានកំណើនល្អប្រសើរឡើងវិញ និងការជំរុញការបើកជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា ជប៉ុនឡើងវិញ។

ឯកឧត្តម ថោង ខុន បានស្នើឯកឧត្តម អតីតឯកអគ្គរាជទូតជប៉ុន ជួយស្នើក្រុមហ៊ុនអាកាសចរណ៍ ANA តភា្ជប់ជើងហោះហើរត្រង់ កម្ពុជា ជប៉ុន ឡើងវិញក្រោយបរិបទកូវិដធូរស្រាលឡើងវិញផងដែរ។

ឯកឧត្តម Yuji Kumamaru ថ្លែងថា ក្នុងអំឡុងពេលនាំអ្នកវិនយោគទុនបំពេញទស្សនកិច្ចសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជានេះ គឺមានក្រុមការីទេសចរណ៍ Japan Dream Tour ដែលមានការិយាល័យតំណាងចំនួន២៥ប្រទេស បានសម្រេចបង្កើតការិយាល័យតំណាងក្រុមហ៊ុនបន្ថែមទៀតនៅ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ និងនាំទេសចរពីជប៉ុន មកទស្សនាកម្ពុជា និងពីកម្ពុជាទៅទស្សនាប្រទេសជប៉ុនវិញដែរ​។

ឯកឧត្តម រំពឹងថា តាមរយៈការបើកការិយាល័យតំណាងក្រុមហ៊ុនការីទេសជប៉ុននៅកម្ពុជានេះ នឹងជំរុញកំណើនទេសចរកម្ពុជាជប៉ុនកាន់តែកើនឡើង ខណៈថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចបើកឱកាសឲ្យភ្ញៀវទេសចរកម្ពុជា គឺអាចធ្វើ E Visa ទិដ្ឋាការស្នាក់នៅប្រទេសជប៉ុនតាមប្រព័ន្ធអនឡាញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកឱកាសភ្ញៀវទេសចរជប៉ុន អាចធ្វើE Visa ឬអាចធ្វើវីហ្សាពេលមកដល់កម្ពុជាផងដែរ៕ ​អត្ថបទ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
2026/08/03 09:17:14 pm        123
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
2026/08/03 08:35:19 pm        183
កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
2026/08/03 05:01:06 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម

2026/08/03 09:22:15 pm
​កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
2026/08/03 09:17:14 pm
​ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
2026/08/03 08:38:54 pm
​ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
2026/08/03 08:35:19 pm
​ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
2026/08/03 08:33:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm