
ការជម្លៀសខ្លួនកំពុងដំណើរការនៅក្នុងខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន មុនពេលមានព្យុះមួយនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន ដែលក្រុមអាជ្ញាធរអាកាសធាតុនិយាយថាបានប្រែក្លាយទៅជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ នេះបើយោងតាមរូបភាពចេញផ្សាយនៅថ្ងៃអង្គារ (១៣ មិថុនា)។
វីដេអូ និងរូបភាពពីក្រុមមន្ត្រីអនុរក្សខេត្ត Sindh បានបង្ហាញថាមានអ្នកស្រុកជាច្រើនក្រុមត្រូវបានជម្លៀសចេញតាមរថយន្ត ខណៈដែលក្រុមមន្ត្រីអនុរក្សបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីផែនការផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ឆ្នេរកាលថ្ងៃច័ន្ទ (១២ មិថុនា)។
នាយកដ្ឋានឧតុនិយមឥណ្ឌា បាននិយាយថា ព្យុះស៊ីក្លូន Biparjoy ត្រូវបានគេរំពឹងថានឹងបោកបក់នៅរសៀលថ្ងៃព្រហស្បតិ៍ (១៥ មិថុនា) រវាងទីក្រុង Mandvi ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា និងទីក្រុង Karachi ជាមួយនឹងល្បឿនខ្យល់អតិបរមា ១២៥ ទៅ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង (៧៨ ទៅ ៨៤ ម៉ាយក្នុងមួយម៉ោង)៕