រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងពិចារណាដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ព្រោះថាប្រទេសលោកខាងលិចបានបោកបញ្ឆោតទីក្រុងមូស្គូដោយការអនុវត្តន៍ពុំមានការសន្យាណាមួយដើម្បីទទួលយកទំនិញកសិកម្មរបស់រុស្ស៊ីទៅកាន់ទីផ្សារសកលដ៏ទូលំទូលាយឡើយ។

កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិតាមផ្លូវសមុទ្រ ដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគីកាលពីខែកក្កដា ឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិស្បៀងសកល ដែលអង្គការសហប្រជាជាតិ និយាយថាបានធ្វើឲ្យធ្លាក់ចុះធ្ងន់ធ្ងរដោយជម្លោះដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីII។
ដើម្បីបញ្ចុះបញ្ជូលឲ្យទីក្រុងមូស្គូអនុម័តកិច្ចព្រមព្រៀងនេះ ដែលក្រុមអ្នកការទូតហៅថា ជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជាកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ បានជាប់គាំងនៅពេលតែមួយដែលក្រុមមន្ត្រីអង្គការសហប្រជាជាតិបានព្រមព្រៀងជួយប្រទេសរុស្ស៊ីដោយការនាំចេញជី និងស្បៀងអាហារផ្ទាល់របស់ប្រទេសនេះ។ ប៉ុន្តែលោក Putin បាននិយាយថា ពុំត្រូវបានអនុវត្តដោយសារតែភាពមិនស្មោះត្រង់របស់ប្រទេសលោកខាងលិច។ លោក Putin បាននិយាយនៅក្នុងពេលជួបជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី និងអ្នកសរសេរប្លុកយោធាថា យើងកំពុងពិចារណាអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនាពេលនេះ។

ប្រទេសមហាអំណាចលោកខាងលិច បានដាក់នូវអ្វីដែលគេចាត់ទុកថាជាទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតមិនធ្លាប់មាន លើប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមនូវអ្វីដែលខ្លួនចាត់ទុកថាជា«ប្រតិបត្តិការសឹកពិសេស» នៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕
