ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងសុខាភិបាល រយៈពេលបីឆ្នាំ បានឱ្យដឹងថា ជនរងគ្រោះថ្នាក់របួស និងស្លាប់ដោយរន្ទះបាញ់ មានអត្រាខ្ពស់ជាងគេ បើប្រៀបធៀបនឹងជនរងគ្រោះថ្នាក់ ដោយសារពស់ចឹក ទឹកជំនន់ និងខ្យល់កន្ត្រាក់។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មានថា បើយោងតាមរបាយការណ៍ដែលរៀបចំ ដោយនាយកដ្ឋានការពារសុខភាព គឺចំនួនអ្នករងគ្រោះដោយសារពស់ចឹក ក្នុងឆ្នាំ២០០១៧–២០១៨–២០១៩ សម្រាប់៦ខេត្ត រួមមាន ៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កំពង់ឆ្នាំង និងខេត្តក្រចេះ ក្នុងនោះគេសង្កេតឃើញមានជនរងគ្រោះថ្នាក់រងរបួស និងស្លាប់ ដោយរន្ទះបាញ់ច្រើនជាងគេ។
