ញូវយ៉កឈានដល់កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំជាមួយសហជីពគ្រូបង្រៀន ដោយការដំឡើងប្រាក់ឈ្នួលលើស ១៥ភាគរយ

2023/06/14 05:27:20 pm        83

អាមេរិក៖ ទីក្រុងញូវយ៉ក (New York) របស់សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីរយៈពេល ៥ឆ្នាំដែលមានទំហំទឹកប្រាក់មិនទាន់ផ្លូវការចំនួន ៦,៤ពាន់លានដុល្លារជាមួយសហជីពគ្រូបង្រៀនដែលមានរួមបញ្ចូលទាំងការដំឡើងប្រាក់ឈ្នួលច្រើនជាង ១៥ភាគ ក្នុងរយៈពេល ៥ឆ្នាំ និងពង្រីកកម្មវិធីសិក្សាពីចម្ងាយ ដែលបានចាប់ផ្តើមក្នុងអំឡុងពេលការរីករាលដាលពីជំងឺរាតត្បាត។

កិច្ចសន្យា ដែលក្ដោបលើគ្រូបង្រៀន និងបុគ្គលិកសិក្សាផ្សេងទៀតប្រមាណជា ១២០.០០០នាក់នេះ ក៏ទាមទារឲ្យមានប្រាក់អត្ថប្រយោជន៍ដែលមានកិច្ចសន្យាចំនួន ៣.០០០ដុល្លារផងដែរ សម្រាប់សមាជិកម្នាក់ៗ និងឲ្យមានការបង្កើតការទូទាត់ជាសាច់ប្រាក់ប្រចាំឆ្នាំ ដែលកំណត់ឲ្យឡើងដល់ ១.០០០ដុល្លារ នៅត្រឹមឆ្នាំ២០២៦ ដើម្បីជួយដល់ការជ្រើសរើស និងរក្សាទុកបុគ្គលិក។

អភិបាលក្រុងញូវយ៉ក លោក Eric Adams ដែលជាអតីតមន្ត្រីនគបាល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដែលប្រកាសពីកិច្ចព្រមព្រៀងនេះថា៖ «ខ្ញុំប្រហែលជាមនុស្សម្នាក់ ក្នុងចំណោមអភិបាលក្រុងសម័យថ្មីមួយចំនួន ដែលជាសមាជិករបស់សហជីព។ ខ្ញុំដឹងច្បាស់ពីអ្វី ដែលសហជីពធ្វើសម្រាប់ទីក្រុងនេះ»។

កិច្ចសន្យារបស់ក្រុងញូវយ៉ក ធ្វើឲ្យការរៀនអនឡាញដោយស្ម័គ្រចិត្តកាន់តែរីកដុះដាល ដែលនឹងផ្តល់ឲ្យនូវកាលវិភាគថ្នាក់រៀនអាចបត់បែនបាន ដោយក្នុងនោះរួមទាំងនៅចុងសប្តាហ៍ និងពេលល្ងាចផងដែរ ហើយចុងក្រោយ ការរៀននោះ នឹងមានសម្រាប់គ្រប់សិស្សវិទ្យាល័យទាំងអស់ និងសិស្សសាលាមធ្យមសិក្សាមួយចំនួន។

យោងតាមមន្ត្រីសហជីព បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឲ្យគ្រូបង្រៀនភាគច្រើនទទួលបានប្រាក់បៀវត្សរ៍ចំនួន ១០០.០០០ដុល្លារ ក្នុងរយៈពេល៨ឆ្នាំ បន្ទាប់ពីត្រូវបានផ្តល់ការងារ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm