រុស្ស៊ី៖ ទង់ជាតិពណ៌ខៀវ និងលឿង បានបក់នៅលើហាងលក់គ្រឿងទេសដែលត្រូវបានបំផ្លាញ ហើយទាហានរុស្ស៊ីដេកស្លាប់នៅលើដងផ្លូវនៅភូមិ Neskuchne ដែលអ្នកសារព័ត៌មាន Reuters បានចូលទៅដល់កាលពីថ្ងៃអង្គារក្នុងការអះអាងដោយឯករាជ្យនៃការរុលទៅមុខធំបំផុតរបស់អ៊ុយក្រែន ក្នុងរយៈពេល៧ខែប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។

រុស្ស៊ីពុំបានទទួលស្គាល់ការដណ្តើមបានមកវិញណាមួយរបស់អ៊ុយក្រែននោះទេ ហើយប្រធានាធិបតីលោក Vladimir Putin បាននិយាយកាលពិថ្ងៃអង្គារថា សម្រាប់ពេលនេះលោកបានមើលឃើញថា ពុំមានតម្រូវការសម្រាប់ការកែណ្ឌអ្នកប្រយុទ្ធដើម្បី ប្រឈមទៅនឹងការវាយបករបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ លោក Putin បាននិយាយក្នុងពេលជួបជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី និងអ្នកសរសេរប្លុកយោធា ដែលផ្សាយតាមទូរទស្សន៍ នៅពេលត្រូវបានសួរអំពីការកែណ្ឌកងទ័ពបន្ថែមទៀតថា ពុំមានតម្រូវការបែបនេះនោះទេនាពេលនេះ។

ប៉ុន្តែលោកបាននិយាយថា ទាំងនេះវាអាស្រ័យលើ អ្វីដែលរុស្ស៊ីមានបំណងចង់សម្រេចជោគជ័យ នូវអ្វីដែលខ្លួនបានចាត់ទុកថាជា«ប្រតិបត្តិការសឹកពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែន បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បប់នៅពីក្រោយរថក្រោះ និងរថយន្តភីកអាប់។ យន្តហោះចម្បាំងមួយគ្រឿងបានហោះនៅពីខាងលើ និងការបាញ់ប្រហារបានផ្ទុះឡើង។
អគារកម្ពស់១ជាន់ឬ២ជាន់សំខាន់ៗ នៅក្នុងភូមិ Neskuchne ដែលមានមនុស្សរស់នៅរាប់រយនាក់មុនពេលរុស្ស៊ីឈ្លានពានកាលពីឆ្នាំមុន ស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង។ នៅទីកកន្លែងនេះមានសភាពស្ងប់ស្ងាត់ ជាផ្នែកនៃការទទួលរងដោយការបាញ់កាំភ្លើងធំពីចម្ងាយ៕