អង់គ្លេស៖ នគរបាលអង់គ្លេសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យឃាតកម្មបន្ទាប់ពីមនុស្ស៣នាក់ត្រូវបានរកឃើញស្លាប់នៅលើផ្លូវ ក្នុងទីក្រុង Nottingham នៅអង់គ្លេសភាគកណ្តាល កាលពីថ្ងៃអង្គារ ហើយមនុស្ស៣នាក់ទៀត បានរងរបួសបន្ទាប់ការប៉ុនប៉ងមួយដើម្បីកៀរផ្តួលពួកគេដោយរថយន្ត។

មន្ត្រីនគរបាលនិយាយថា ពួកគេបានទទួលយកគំនិតខុសៗគ្នាអំពីមូលហេតុនាំឲ្យកើតមានឧបទ្ទវហេតុដែលជាប់ពាក់ព័ន្ធ ហើយដែលបានកើតឡើងក្រោយម៉ោង៤ព្រឹកម៉ោងក្នុងតំបន់ និងបាននិយាយថា មន្ត្រីប្រឆាំងភេរវកម្ម កំពុងធ្វើការលើការស៊ើបអង្កេត ទោះបីជាពួកគេនិយាយថា នេះជារឿងធម្មតាក៏ដោយ។ ២នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ គឺជានិស្សិតមកពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុង។ បុរសវ័យ៣១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនលើបទសង្ស័យឃាតកម្ម ហើយមន្ត្រីស៊ើបការណ៍សម្ងាត់ បាននិយាយថា ពួកគេមិនស្វែងរកមនុស្សណាម្នាក់ផ្សេងទៀតនោះទេ។

ប្រតិបត្តិការដ៏ធំ ដែលនាំទៅរកការបិទផ្លូវជាច្រើនកន្លែងនៅទូទាំងទីក្រុង Nottingham បានចាប់ផ្តើម បន្ទាប់ពី នគរបាល ត្រូវបានទូរស័ព្ទហៅតាមការរាយការណ៍ថាមនុស្ស២នាក់ត្រូវបានសម្លាប់នៅលើផ្លូវនៅកណ្តាលទីក្រុង។ ក្រោយមកមន្ត្រីបានប្រកាសឧបទ្ទវហេតុមួយផ្សេងទៀតនៅមិនឆ្ងាយពីគ្នា ជាកន្លែងដែលមនុស្សម្នាក់បានបើកបររថយន្តមួយគ្រឿងព្យាយាមកៀរផ្តួលមនុស្ស៣នាក់ បណ្តាលឲ្យបុរសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យ ខណៈ២នាក់ផ្សេងទៀតរងរបួស្រាល។
ក្រោយមក បុរសម្នាក់ផ្សេងទៀតត្រូវបានរកឃើញស្លាប់ភ្លាមៗនៅលើផ្លូវមួយចម្ងាយប្រហែម២ម៉ាយពីកន្លែងកើតមានឧបទ្ទវហេតុដំបូង៕