អាមេរិក៖ ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។

ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។
នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ៕
