សម្ដេចតេជោ៖ ភាពរីកចម្រើនរបស់កម្ពុជាកើតចេញពីការចូលរួមពីពលរដ្ឋទាំងអស់

2023/06/14 06:27:28 pm        486

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករកម្មការិនីទាំងអស់ ដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក​រហូតដល់បច្ចុប្បន្ន ខណៈភាពរីកចម្រើនរបស់ប្រទេសកម្ពុជា​នាពេលនេះគឺបានកើតចេញ​ពីការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បែប​បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ​មកពីរោងចក្រសហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នានៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈភាពរីកចម្រើនរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជា​ពិសេសបានដាក់ចេញនូវគោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ។

សូមជម្រាបថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ​និងយុទ្ធសាស្រ្ដដឹកនាំជាតិច្បាស់លាស់ ធ្វើឱ្យប្រទេស​មានការរីកចម្រើនលើគ្រប់វិស័យនឹងស្មើមុខស្នើមាត់នៅលើឆាកអន្តរជាតិ ​និងក្នុងតំបន់។ សមិទ្ធផលនេះក៏កើតចេញពីការចូលរួចំណែកពីប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទឹកជំនន់នៅទីក្រុងបាងកក បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវទៅស្នាក់នៅទីជម្រកបណ្តោះអាសន្ន

2026/09/27 03:05:11 pm
​ខ្មាន់កាំភ្លើងវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ ក្រោយបំផ្ទុះគ្រាប់បែកសម្លាប់​មនុស្ស ​ ១២នាក់ នៅប៉ាគីស្ថាន
2026/09/27 03:02:14 pm
​ជើងហោះហើរត្រូវលុបចោល និងមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី ខណៈព្យុះវាយប្រហារភាគឦសាន​អាមេរិក
2026/09/27 01:56:07 pm
​មនុស្សរាប់សែននាក់នៅក្រុងប៉ារីស ស្រែក​អបអរសម្តេចប៉ាប Leo ក្នុងដំណើរយាង​ទស្សនកិច្ច នៅ​បារាំង
2026/09/27 01:52:15 pm
​អ៊ុយក្រែន និង​រុស្ស៊ី បង្កើន​ការ​វាយ​ប្រហារ​ដាក់​គ្នា​ ទោះលោក Trump អំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី​
2026/09/27 01:42:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm