ក្រសួងទេសចរណ៍រៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍២០២៣ - ២០៣៥ បង្កើតការងារ និងជំរុញកំណើន GDP

2023/06/14 09:34:42 pm        307

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្រោយកូវីដ១៩ ស្តីពីការរៀបចំសេចក្តីព្រាងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍២០២៣-២០៣៥ ដែលមានគោលបំណងទាក់ទាញចំណូលGDPសរុបឲ្យបាន៤០ពាន់លានដុល្លាអាមេរិក និងបង្កើតការងារផ្ទាល់ឲ្យបាន ១លាន៦សែននាក់ នៅឆ្នាំ២០៣៥។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ដើម្បីគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតការរីកចំរើន កាន់តែ​ប្រសើរឡើង ក្នុងវិស័យទេសចរណ៍ គឺចាំបាច់កម្ពុជាត្រូវតែរៀបចំផែនការយុទ្ធសាស្ត្រជាតិ​អភិវឌ្ឍន៍​ទេសចរណ៍២០២៣ - ២០៣៥ ដែលក្នុងផែនការយុទ្ធសាស្ត្រនេះ ត្រូវជំរុញឲ្យខេត្ត និងតំបន់ គោលដៅទេសចរណ៍​បង្កើន​ការ​អភិរក្ស និង អភិរក្សមានសុវត្ថិភាព ស្អាត ឆ្លាត និងបៃតង ជាពិសេសជំរុញវិស័យទេសចរណ៍ផ្សារភ្ជាប់​ ការនាំចេញ នៅនឹងកន្លែង និងការទទួលផល​ប្រយោជន៍​ពីវិស័យទេសចរណ៍ឲ្យបានច្រើនថែមទៀត​ ក្នុងភាពជាខ្មែរ។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា នៅក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍២០២៣ - ២០៣៥នេះ គឺមានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ ៣រួមមាន៖ ទី១ការលើកកម្ពស់ប្រកួតប្រជែងទេសចរណ៍ ទី២ ការលើកកម្ពស់និរន្តភាពទេសចរណ៍ ទី៣ ការលើកកម្ពស់បរិយាបន្នទេសចរណ៍ ​ជាពិសេស​ ការគិតគូឈរលើទស្សនៈ មិនទុកចោល​នរណាម្នាក់​ស្ថិតនៅក្រៅអភិវឌ្ឍន៍ និងការលើកកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ក្នុងរយៈពេល ​៥ខែដើមឆ្នាំ២០២៣ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ បានប្រមាណជាង ២លាន១សែននាក់ កើនជាង​៥៣០%ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២២។

ដោយឡែកសម្រាប់ទេសចរក្នុងស្រុកវិញ គឺមានប្រមាណ ១០លាននាក់ ហើយរហូតដល់​ដំណាច់ឆ្នាំ២០២៣នេះ ទេសចរក្នុងស្រុកនឹងកើនដល់១៦លាននាក់ ហើយនឹងទេសចរអន្តរជាតិ​ នឹងមកទស្សនាកម្ពុជា កើនរហូតដល់៤លាន ​៧សែននាក់ ហើយឆ្នាំ២០២៥ ទេសចរអន្តរជាតិ​មកទស្សនាកម្ពុជា នឹងកើនដល់៧លាននាក់។

ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា នៅក្នុងឱកាសដែលកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាមហ្គេម ​គឺមានប្រជាជនបណ្តាប្រទេសលើពិភពលោក ចូលទស្សនាតាមអនឡាញ​ប្រមាណ២៨ពាន់លាននាក់ ​ដែលតាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះ គឺបានធ្វើឲ្យ​ប្រជាជន​លើពិភពលោកស្គាល់កម្ពុជា ហើយគេអាចនឹងមកទស្សនាកម្ពុជា​ ដោយផ្ទាល់កាន់តែ​ច្រើនឡើងៗនៅឆ្នាំបន្តបន្ទាប់ទៀតនេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm