ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់

2023/06/14 09:35:43 pm        229

ភ្នំពេញ ៖ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង​ សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា  ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការ​រំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។

​ការថ្លែងរបស់ឯកឧត្តម ស្រី សួន យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្ដីពី “កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ​លើកុមារតាមប្រព័ន្ធអនឡាញ” នៅសាលាមធ្យមវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ បានបន្តទៀតថា កម្ពុជា ក៏ជាប្រទេសមួយដែលបានបោះជំហានទៅមុខ ក្នុងការ​ចូលរួមចំណែកសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍​របស់កុមារ​គ្រប់រូប។ ក្រោយពីព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាព​អាសអាភាសកុមារ ព្រមទាំងពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយ​ខិតខំ​ដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារ​ពីភាព​រងគ្រោះ​ទាំងឡាយឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ច វប្បធម៌ និង​សង្គមជាតិ ត្រូវបានស្តារ និងអភិវឌ្ឍរហូតធ្វើឲ្យសម្រេច​កំណើនសេដ្ឋកិច្ចគួរឲ្យកត់​សម្គាល់ក្នុងពីរទសវត្សរ៍ចុ​ងក្រោយ​នេះ ហើយប្រទេសនានាក្នុងតំបន់និងលើពិភពលោក ទទួលស្គាល់នូវជំហានរីកចម្រើន​ឈានឡើង​យ៉ាងឆាប់រហ័ស​របស់ព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍប្រទេស។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤បានជំរុញឲ្យការវិភាជន៍ធនធានបន្ថែមដល់វិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដែលក្នុងនោះការអភិវឌ្ឍកុមារ គឺជាអាទិភាពមួយនៃការកសាង​ធនធានមនុស្ស​សម្រាប់ការអភិវឌ្ឍជាតិ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០១៦-២០៣០។ ទន្ទឹមនឹងនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបដិវត្តឧស្សហកម្ម ៤ចុច០ ដែលផ្តោតជាពិសេស​លើវិស័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់​ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច យ៉ាងមានប្រសិទ្ធភាព។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានកំចាត់នូវភាព​អសកម្មជំរុញ​ដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនង​ជាមួយ​បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង ជាមួយគ្នានោះដែរ។

លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា វគ្គបណ្តុះបណ្តាល​នាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោល​នយោបាយជាតិ​ស្តីពី​ប្រព័ន្ធកិច្ចការពារ​កុមារ និងកិច្ចការពារកុមារពីការកងប្រវ័ញ្ច និងការរំលោភ បំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈ៕ អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm