នៅថ្ងៃពុធនេះ អគ្គិភ័យបានឆាបឆេះឡើងនៅជិតមជ្ឈមណ្ឌលធុរកិច្ច និងឃ្លាំងខ្សែសង្វាក់លក់រាយ នៅក្នុងទីក្រុងសមុទ្រខ្មៅ Odesaរបស់ប្រទេសអ៊ុយក្រែន ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប្រឹងប្រែងពន្លត់ភ្លើងបណ្តាលមកពីការវាយប្រហាដោយមីស៊ីលរុស្ស៊ី ។

រូបថតសន្លឹកដែលបញ្ចេញដោយសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន ឃើញក្រុមភ្នាក់ងារពន្លត់ ព្យាយាមពន្លត់អណ្តាតភ្លើងនៅអគាររងផលប៉ះពាល់ និងលទ្ធផលក្រោយឧបទ្ទវហេតុកើតឡើង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចផ្គូផ្គងបានទីតាំងនៅក្នុងរូបថតមានអគារ ស្លាកសញ្ញា និងប្លង់ផ្លូវ ជាមួយរូបភាពផ្កាយរណប ។

រដ្ឋបាលក្រុង Odesa បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីល ២គ្រាប់នៅលើទីក្រុង ។ គេនៅពុំទាន់ដឹងច្បាស់នោះទេថា តើមីស៊ីលប៉ុន្មានគ្រាប់ដែលរុស្ស៊ី បានបាញ់មកលើគោលដៅនៅក្នុងទីក្រុង Odesa នោះ៕

