សម្តេចតេជោ៖ រាជរដ្ឋាភិបាលប្រឹងប្រែងធ្វើឱ្យស្ថានភាពនៃការវិនិយោគ រឹតតែមានការរីកចម្រើន

2023/06/14 09:48:35 pm        685

ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពនៃការវិនិយោគលើវិស័យកាត់ដេរ រោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជា ឱ្យរឹតតែមានការរីកចម្រើន បង្កើតការងារដល់ប្រជាពលរដ្ឋ បង្កើនការនាំចេញ និងចូលរួមចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា ទោះពីជាពិភពលោកកំពុងមានបញ្ហាអតិផរណា​លើផ្នែកសេដ្ឋកិច្ចមិនច្បាស់លាស់​ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា ​បាននិងកំពុង ខិតខំធ្វើយ៉ាងណា​ឱ្យមានលំនឹងក្នុងការវិនិយោគ​ និងការនាំចេញ ​និងនាំចូលទំនិញ រួមនឹង​ការផ្ដល់ការ​ឧបត្ថម្ភ​គាំទ្រ​ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង បច្ចុប្បន្ននៅរាជធានីភ្នំពេញ ​មានរោងចក្រ សហគ្រាស​ចំនួនជាង ៩.៣ពាន់ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ​ក្នុងនោះរោងចក្រ សហគ្រាស​វិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជិត​ ៣៤ ម៉ឺននាក់ ។ ចំណូលពលកម្មតាមរោងចក្រសហគ្រាសស្ថិតនៅរាជធានីភ្នំពេញ ​មានប្រមាណជាង ១.១ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា​ ក្នុងរយៈពេល៥ខែដើម​ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញទំនិញមានទឹកប្រាក់សរុប​ ប្រមាណ ៩​.១ពាន់​លានដុល្លារ ធ្លាក់​ចុះប្រមាណ ២.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

 


អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
2026/11/11 07:40:29 pm        1
ក្រសួងការងារបន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកកូនមុំ
2026/11/11 05:38:30 pm        1
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
2026/11/11 05:28:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន

2026/11/11 07:40:29 pm
​អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
2026/11/11 07:11:58 pm
​ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
2026/11/11 06:58:38 pm
​ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
2026/11/11 06:55:17 pm
​ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
2026/11/11 06:53:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:32:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm