លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានរៀបចំពិធីប្រារព្ធខួបទិវា១៩មិថុនា ដ៏ធំដំបូងគេរបស់សេតវិមាន ដោយអនុប្រធានាធិបតីលោកស្រី Kamala Harris បានប្រាប់ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នានោះថា "ទិវានេះគឺដើម្បីការពារសេរីភាពរបស់យើង និងបន្តការប្រយុទ្ធដើម្បីសេរីភាព" ។

លោកស្រី Harris បានរំលឹកដល់គ្រូបង្រៀនម្នាក់ឈ្មោះ Opal Lee ដែលបានដើរតួយ៉ាងសកម្មក្នុងការបង្កើតថ្ងៃវិស្សមកាលមួយនេះឡើង។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹងការប្រយុទ្ធនៃក្រុមដើរក្បួនមកពីសាកលវិទ្យាល័យ Morgan State នៅទីក្រុង Baltimore និងសាកលវិទ្យាល័យ Tennessee State នៅទីក្រុង Nashville ។
លោកប្រធានាធិបតី Biden បានប្រកាសទិវា១៩មិថុនា ដែលជាថ្ងៃបុណ្យនៃខែមិថុនា ទី១៩ ត្រូវបានគេស្គាល់ផងដែរថាជា ទិវារំដោះ និងជាថ្ងៃវិស្សមកាលសម្រាករបស់សហព័ន្ធកាលពីឆ្នាំ ២០២១។
ទិវានេះរំលឹកដល់ពេលវេលាកាលពីឆ្នាំ ១៨៦៥ បន្ទាប់ពីរដ្ឋសហព័ន្ធនានា បានចុះចាញ់ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល នៅពេលដែលឧត្តមសេនីយឯកម្នាក់បានទៅកាន់រដ្ឋតិចសាសដើម្បី ជូនដំណឹងដល់ក្រុមពលរដ្ឋអាមេរិកស្បែកខ្មៅដែលជាទាសករអំពីការទទួលបានសេរីភាពរបស់ពួកគេ ក្រោមការប្រកាសបញ្ចប់របបទាសករនៅឆ្នាំ ១៨៦៣ របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Abraham Lincoln ។
វាជាថ្ងៃវិស្សមកាលមួយនៅរដ្ឋតិចសាសចាប់តាំងពីឆ្នាំ ១៩៨០ មក។ ប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើនរូបគិតចាប់ពីអតីតប្រអានាធិបតីលោក George W. Bush មក បានប្រារព្ធទិវា១៩មិថុនានេះ នៅក្នុងសេតវិមាន អមជាមួយសេចក្តីថ្លែងការណ៍ដ៏ក្រៀមក្រំ៕
