អ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisiបានធ្វើដំណើរទៅដល់សាធារណរដ្ឋនីការ៉ាហ្គ័រ ដែលជាការឈប់សំចតទី ២នៃដំណើរទស្សនកិច្ចទៅកាន់ ៣ប្រទេសនៅអាមេរិកឡាទីន ។
មេដឹកនាំអ៊ីរ៉ង់រូបនេះ បានចូលរួមពិធីស្វាគមន៍នៅទីលានចតុរង្គ Non-Aligned ស្ថិតក្នុងទីក្រុង Managua ជាទីដែលលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីនីការ៉ាហ្គ័រ លោក Daniel Ortega ។
មេដឹកនាំរូបនេះ បានធ្វើដំណើរជាមួយភរិយារបស់លោក និងគណៈប្រតិភូដែលមានក្រុមរដ្ឋមន្រ្តី និងក្រុមមន្រ្តី ។
សូមបញ្ជាក់ថា នៅមុននេះ លោក Raisi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវេណេហ៊្សុយអេឡា ជាទីដែលលោកសន្យាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពីតម្លៃ ៣ពាន់លានដុល្លារ ដល់ ២០ពាន់លានដុល្លារ ។ លោកនឹងធ្វើដំណើរបន្តទៅកាន់ប្រទេសគុយបា ៕

