រតនគីរី៖ រដ្ឋបាលខេត្តរតនគិរីប្រកាសថា បានរកឃើញបុរស ០១នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ នៅស្រុកអូរយ៉ាដាវ ដែលនេះជាករណីទី៣នៅក្នុងខេត្តនេះ បន្ទាប់ពីបានរកឃើញ ២ករណីនៅថ្ងៃទី០៩ ខែឧសភា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តរតនគិរីបានបញ្ជាក់ថា រកឃើញបុរសម្នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ-១៩នៅ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ បន្ទាប់ពីបុរសនេះធ្វើដំណើរត្រឡប់មកពីខេត្តកណ្ដាលកាលពីថ្ងៃទី២៧ ខែមេសា។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២០ ២២៣នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕អត្ថបទ ៖ សុធី