អាមេរិក ៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre (ខាតារីន ហ្សង់ព្យែរ) បាននិយាយ
កាលពីថ្ងៃអង្គារ (១៣ មិថុនា)ថា ក្រុមមេធាវីសេតវិមាននឹងពិនិត្យឡើងវិញនូវសេចក្តីសម្រេច
ពីទីភ្នាក់ងាររដ្ឋាភិបាលដែលបាននិយាយថាលោកស្រីបានបំពានច្បាប់កំណត់សកម្មភាពនយោបាយដោយបុគ្គលិកសហព័ន្ធ។
កាលពីថ្ងៃចន្ទ (១២ មិថុនា) ការិយាល័យរដ្ឋអាជ្ញាពិសេសបានប្រកាសថា លោកស្រី Jean-Pierre បានបំពានច្បាប់កំណត់សកម្មភាពនយោបាយដោយសំដៅទៅលើ ជម្លោះជុំវិញការចោទប្រកាន់
លោកប្រធានាធិបតី Joe Biden ពីការបន្លំសន្លឹកឆ្នោត ក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីឆ្នាំមុន។
នៅពេលសាកសួរនៅក្នុងសន្និសីទខ្លីប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃអង្គារអំពីសេចក្តីសម្រេចនោះ លោកស្រី Jean-Pierre បាននិយាយថាខ្លួនបានប្រើពាក្យសម្ដីដែលផ្តល់ឱ្យលោកស្រីដោយក្រុមមន្រ្តីសេតវិមាន។ លោកស្រីបាននិយាយថារដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីមុនបានសំដៅជាញឹកញាប់ទៅ "គណបក្សសាធារណរដ្ឋម៉ាហ្គា (MAGA)" ។ MAGA គឺពាក្យកាត់តំណាងឲ្យពាក្យស្លោកនយោបាយរបស់លោក ត្រាំ ដែលមានន័យថាធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត។
លោកស្រី Jean-Pierre បាននិយាយថា ក្រុមមេធាវីសេតវិមាននឹងទាក់ទងជាមួយការិយាល័យរដ្ឋអាជ្ញាពិសេស ដើម្បីត្រួតពិនិត្យលើសេចក្តីសម្រេចនេះ៕

