កូឡុំប៊ី ៖ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (១៣ មិថុនា)ថា សមាជិកកងកម្លាំងប្រដាប់អាវុធចំនួន ៧០ នាក់នៅតែស្ថិតក្នុងព្រៃរបស់ប្រទេសកូឡុំប៊ី ដើម្បីស្វែងរកសុនខសង្គ្រោះមួយក្បាលឈ្មោះ Wilson ដែលបានជួយក្នុងបេសកកម្មស្វែងរកកុមារទាំង ៤ នាក់ពីហេតុការណ៍ធ្លាក់យន្តហោះ។
អគ្គមេបញ្ជាការនៃកងកម្លាំងយោធាកូឡុំប៊ី លោកឧត្តមសេនីយ៍ Helder Fernan Giraldo បាននិយាយបន្ថែមក្នុងសន្និសីទសារព័ត៌មានមួយថា របាយការណ៍វេជ្ជសាស្រ្តស្តីពីសុខភាពរបស់បងប្អូនបង្កើតទាំងបួននាក់នោះគឺ "មានភាពល្អប្រសើរ" ។
កុមារដែលមានអាយុចន្លោះពី ១ឆ្នាំ ដល់ ១៣ឆ្នាំនោះ បានរួចរស់ជីវិតពីការធ្លាក់យន្តហោះកាលពីថ្ងៃទី ១ខែឧសភា ដែលបានសម្លាប់ម្តាយរបស់ពួកគេ និងមនុស្សពេញវ័យពីរនាក់ផ្សេងទៀត ហើយពួកគេត្រូវបានរកឃើញកាលពីថ្ងៃសុក្រ (៩ មិថុនា) នៅក្នុងខេត្ត Caqueta បន្ទាប់ពីការស្វែងរកជាច្រើនសប្តាហ៍ដោយកងកម្លាំងយោធា និងសហគមន៍ជនជាតិដើមភាគតិច។
ជីតារបស់កុមារទាំង៤នាក់នោះឈ្មោះ Fidencio Valencia បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យយោធាថា ព្រៃមួយនោះបានផ្តល់ទីជម្រក និងអាហារសម្រាប់ពួកគេ៕

