ប្រធានាធិបតីបេឡារុសលោក Lukashenko បដិសេធពាក្យចចាមអារ៉ាមពីសុខភាពរបស់លោក​

2023/06/15 01:08:27 am        328

​ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko បាន​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម ដែលថា លោក​កំពុងមាន​សុខភាព​មិនល្អ កាលពី​ថ្ងៃ​អង្គារ (​ទី​១៣ ខែមិថុនា​) ប៉ុន្តែ​បាន​ទទួលស្គាល់ថា វា​ត្រូវការ​ពេលវេលា​យូរ ដើម្បី​ជាសះស្បើយ​ពី​ជំងឺឆ្លង​វីរុស​ផ្លូវដង្ហើម ដែលជា​វីរុស​ផ្តាសាយ​ធម្មតា​។​

​លោក​បានចង្អុលបង្ហាញ​ថា លោក​បាន​បញ្ចេញ​សកម្មភាព​នានា​ជាប្រចាំ ពេលដែល​លោក​កំពុង​ឈឺ ដូចជា​រត់​ហាត់ប្រាណ លោត និង​សូម្បីតែ​លេង​កីឡា​ហុក​គី ប៉ុន្តែ​បាន​និយាយថា​ក្រោយមក​រូបលោក​បានដឹង​ថា​រូបលោក​គួរតែ​ធ្វើ​តិចជាង​នេះ​ដើម្បី​ព​ន្លឿ​ន​ការ​ជាសះស្បើយ​របស់គាត់​។​

​លោក Lukashenko វ័យ ៦៨​ឆ្នាំ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។ ពាក្យ​ចចាមអារ៉ាម​ពី​ស្ថានភាព​សុខភាព​របស់លោក បាន​លេចលឺ​យ៉ាង​ឆាប់រហ័ស ចាប់តាំងពី​លោក​បានបង្ហាញ​វត្តមាន​នៅក្នុង​ក្បួនព្យុហយាត្រា​យោធា នៅ​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​៩ ខែឧសភា នៅពេលដែល​គេ​មើលទៅ​លោក​ហាក់ដូចជា​អស់កម្លាំង និង​មិនសូវ​ជា​មាំទាំ​។​

​ក្រោយមក​មេដឹកនាំ​បេឡា​រុស​រូបនេះ ក៏បាន​លេចមុខ​នៅក្នុង​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មួយ ដោយ​មើលទៅ​មាន​សភាព​ស្លេកស្លាំង និង​និយាយ​មិនសូវមាន​កម្លាំង ប៉ុន្តែ​ក្រោយមក​បាន​ច្រានចោល​ការនិយាយ​ដែលថា​លោក​ឈឺ​ធ្ងន់ ដោយ​ប្រាប់​មន្ត្រី​ថា​៖ «​ខ្ញុំ​នឹងមិន​ស្លាប់​ទេ »៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm