ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ថវិកាពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និងជិះកង់ជាង ៤១ លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ

2023/06/15 01:15:10 am        801

សៀមរាប​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហការី នា​ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ប្រគល់​ថវិកា ដែល​បាន​ពី​ការ​រៃអង្គាស​ពី​កម្មវិធី​រត់​អង្គរ​សង្ក្រាន្ត និង ជិះ​កង់​អង្គរ​សង្ក្រាន្ត ចំនួន ៤១, ៨០០, ០០០ រៀល ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។​

​កម្មវិធី​រត់​អង្គរ​សង្ក្រាន្ត និង ជិះ​កង់​អង្គរ​សង្ក្រាន្ត​ធ្វើឡើង​ដើម្បី​អបអរសាទរ​ខួប ១០ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​កៀគរ​ថវិកា ពី​សប្បុរសជន​នានា ឱ្យ​ចូលរួម​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ - Angkor Hospital for Children ក៏ដូចជា​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​លេង​កីឡា​ប្រកបដោយ​សាមគ្គីភាព និង​មោទនភាព​ក្នុងនាម​ជាម​ហា​គ្រួសារ​ខ្មែរ រួមទាំង​ផ្តល់ឱកាស​ដល់​អត្ត​ព​លិ​ក​ក្នុងការ​បង្ហាញ​ពី​ទេពកោសល្យ និង​សមត្ថភាព​បច្ចេកទេស​របស់​ពួកគេ​លើកកម្ពស់ និង​លើកស្ទួយ​អត្ត​ព​លិ​ក​កម្ពុជា​យើង​ឱ្យ​កាន់​តែមាន​សក្ដានុពល​ដើ​ម្បូ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​កម្ពុជា​យើង​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ផងដែរ​។​

​សូម​ជម្រាបជូន​ថា កម្មវិធី​រត់ និង​ជិះ​កង់​អង្គរ​សង្ក្រាន្ត បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៨-៩ ខែមេសា ឆ្នាំ​២០២៣​កន្លងទៅ ក្រោម​កិច្ចសហការ​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា នៅ​ទីតាំង​ខាងមុខ​ប្រាសាទអង្គរវត្ត ដោយ​ទទួលបាន​នូវ​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​អនុប្រធាន​ស​.​ស​.​យ​.​ក​. សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​សាធារណជន​ប្រមាណ ១៤០០ នាក់​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm