ក្រុមអ្នកស្រាវជ្រាវកម្ពុជា-សហរដ្ឋអាមេរិក និងអូស្ត្រាលី ផ្សព្វផ្សាយរបបគំហើញ នៃការសិក្សាស្រាវជ្រាវថ្មីៗ អំពីវិស័យបុរាណវិទ្យា

2023/06/15 01:45:01 am        491

ភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវកម្ពុជា-សហរដ្ឋអាមេរិក និងអូស្ត្រាលី ផ្សព្វផ្សាយរបបគំហើញ នៃការសិក្សាស្រាវជ្រាវថ្មីៗ អំពីវិស័យបុរាណវិទ្យា ដើម្បីជម្រុញ និងពង្រឹងពង្រីកការស្រាវជ្រាវ លើមូលដ្ឋានគ្រឹះវប្បធម៌ ក៏ដូចជាការស្រាវជ្រាវ​ប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។

​ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីរបបគំហើញ នៃការសិក្សាស្រាវជ្រាវថ្មីៗ អំពីវិស័យបុរាណវិទ្យា , រៀបចំ​ដោយ​​នាយកដា្ឋនបុរាណវិទ្យា និងបុរេប្រវត្តវិទ្យា នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣​នេះ លោក វឿន វុទ្ធី ប្រធាននាយកដា្ឋនបុរាណវិទ្យា និងបុរេប្រវត្តវិទ្យា បានលើកឡើងថា នាយកដ្ឋាន​បុរាណ​វិទ្យា និង បុរេប្រវត្តិវិទ្យាមានតួនាទី និងភារកិច្ចដូចតទៅ៖ ទី១. ធ្វើការស្រាវជ្រាវរុករកកំណត់ទីតាំង និង​ចុះបញ្ជី​ទីតាំងនៃស្ថានីយបុរេប្រវត្តិ និងប្រវត្តិសាស្ត្រ ដែលនៅលើដី ក្នុងដី និងក្រោមទឹក ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការណ៍​ជាមួយដៃគូរជាតិ និងអន្តរជាតិលើកិច្ចការនេះ។ ទី២.ធ្វើកំណាយស្របច្បាប់(កំណាយស្រាវជ្រាវ កំណាយបង្ការ និងកំណាយសង្គ្រោះ)ដើម្បីប្រមូលទិន្នន័យចងក្រង ជាប្រវត្តិឯកសារនៃស្ថានីយនីមួយៗ​ដែលជាតម្រូវការចាំបាច់​សម្រាប់សង្គម ឬក៏ធ្វើកំណាយបង្ការសង្គ្រោះ ដែលត្រូវ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម កិច្ចការនេះ​ធ្វើឡើងក្នុងគោលបំណងការយល់ដឹងពីការវិវឌ្ឍន៍នៃសង្គមមនុស្ស និងវប្បធម៌សម័យបុរាណ។ ទី៣.ធ្វើការវិភាគរាល់វត្ថុបុរាណ ដែលជីកបានពីស្ថានីយដែលមានប្រភពច្បាស់លាស់។ ទី៤.ផ្សព្វផ្សាយនូវព័ត៌មាន ដែលស្រាវជ្រាវរកឃើញពីកំណាយស្របច្បាប់ដើម្បីចែករំលែកចំណេះដឹងដល់មន្ត្រី គ្រប់ស្ថាប័ន បញ្ញវន្ត សិស្សានុសិស្ស និងមហាជនទូទៅ ។ ទន្ទឹមនឹងនោះនាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិវិទ្យាមាន​រចនាសម្ព័ន្ធ​ដែលបានបែងចែកជា០៥ ការិយាល័យ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចនាយកដ្ឋាន មានសេនាធិការ របស់ខ្លួននៅតាម បណ្តាខេត្តនានា សម្រាប់ឃ្លាំមើល ថែរក្សា និងការពារទីតាំងបុរាណដ្ឋាន ដែលជាសម្បត្តិ​បេតិកភណ្ឌវប្បធម៌របស់ជាតិទាំងអស់ មិនឲ្យមានការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូច។ ការរីកចំរើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា សំណង់អគារធំៗ ផ្ទះ សម្បែង ផ្លូវថ្នល់ យ៉ាងឆាប់រហ័ស បានបង្កឲ្យមានហានិភ័យដល់ស្ថានីយបុរាណ មួយចំនួនគួរឲ្យព្រួយបារម្មណ៍។ ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់​ឆ្នាំ២០២៣នេះ(រយៈពេល៥ឆ្នាំ) នាយកដ្ឋានបានសហការស្រាវជ្រាវជាមួយថ្នាក់មន្ទីរ និងដៃគូរអន្តរជាតិ បាន​គ្រប់គ្រង​បុរាណដ្ឋាន មានលទ្ធផលដូចខាងក្រោម៖ ចុះបញ្ជីស្ថានីយបុរាណទូទាំងប្រទេស​មាន​ចំនួន៩៣១៧​ស្ថានីយ ​នៅក្នុងភូមិចំនួន៣៩០៩ភូមិ ក្នុងឃុំចំនួន៨៤១។ ប្រាសាទមានរូបរាងមានចំនួន៧៧៨ប្រាសាទ និងទួលគ្រឹះប្រាសាទ​ចំនួន២០៩៩ទួល។ ទួលមនុស្សរស់នៅមានចំនួន៣៧៣៤ទួល។ ទួលកប់សពមានចំនួន៦០៥ទួល។ បុរាណដ្ឋានជាប្រព័ន្ធធារាសាស្ត្រ ១៩៨១ទីតាំង។ស្ថានីយជាឡស្លរដែកមានចំនួន ៧២ឡ និងឡផលិតកុលាលភាជន៍​បុរាណចំនួន ៤៨ឡ។ ស្ថានីយបោះបង្គោលកំណត់ទំហំរួច ២៨៨ស្ថានី។ បុរាណដ្ឋានរកឃើញថ្មី មានចំនួន៣០៩៣​បុរាណដ្ឋាន។ បុរាណដ្ឋានដែលមិនទាន់បោះបង្គោល និងចាត់ថ្នាក់មានចំនួន៩០២៩ស្ថានីយ។

ជាមួយគ្នានោះដែរឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវចិត្រសិល្បៈ បានថ្លែងថា ចាប់តាំងពី​ដើម សតវត្សទី២០មក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានធ្វើការស្រាវជ្រាវ និងចងក្រងពីប្រវត្តិសាស្ត្រ និងមូលដ្ឋាន​គ្រឹះនៃអារ្យធម៌ខ្មែរ បានជាង១០០បុរាណដ្ឋាន។ ព្រមទាំងបានបណ្តុះបណ្តាល អ្នកជំនាញផ្នែក​បុរាណវិទ្យាជាច្រើនរូប ដើម្បីចូលរួមគ្នាក្នុងកិច្ចការ ស្រាវជ្រាវលើវិស័យនេះឲ្យបានកាន់តែស៊ីជម្រៅ។ មកដល់ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជានាយកដ្ឋាន និង មហាវិទ្យាល័យបុរាណវិទ្យា បានធ្វើការ​បណ្តុះបណ្តាលបុរាណវិទូបានចំនួន ៣៤ជំនាន់មកហើយ សរុបមានបុរាណវិទូ ជាង ៨០០នាក់ ដោយក្រសួងយល់​ឃើញថាវិស័យបុរាណវិទ្យា មានវិសាលភាពធំធេង ដូចនេះក្រសួងបានបង្កើតនាយកដ្ឋាន បុរាណវិទ្យា និងបុរេ​ប្រវត្តិវិទ្យា ចាប់តាំងពីឆ្នាំ២០០៧កន្លងមកដើម្បីប្រតិបត្តិ និងគ្រប់គ្រងលើវិស័យនេះ។ ជាពិសេសសិក្ខាសាលាថ្ងៃនេះ នឹងធ្វើបទបង្ហាញអំពីការស្រាវជ្រាវរបស់នាយក ដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តសាស្រ្ត ព្រមទាំងដៃគូរសហការ​មួយចំនួនផ្សេងៗ៖

១.ការស្រាវជ្រាវអំពី «ផ្ទះខ្មែរ» ដោយមានកិច្ចសហការក្រសួង ជាមួយសាកលវិទ្យាល័យ ហាវៃ និងសាកលវិទ្យាល័យ អ៊ីលីណយ។

២.ការស្រាវជ្រាវអំពី «រាជធានីសម័យកណ្តាល» កិច្ចសហការក្រសួង ជាមួយសាកលវិទ្យាល័យ ហ្ល្វីនដឺ និងវិទ្យាស្ថាន ណារ៉ា។

៣.ការស្រាវជ្រាវអំពី ការធ្វើកំណាយបង្ការ-សង្រ្គោះ និងការគ្រប់គ្រងបុរាណដ្ឋានទូទាំងប្រទេសរបស់នាយកដ្ឋនបុរាណវិទ្យា ការស្រាវជ្រាវទាំងនេះ ដើម្បីពង្រឹង និងពង្រីក ការយល់ដឹងអំពីប្រវតិ្តសាស្រ្តឲ្យបានស៊ីជម្រៅ និងរក្សាបាន នូវមូលដ្ឋានគ្រឹះអរ្យធម៌ដ៏រឹងមាំ ក្នុងបរិបទនៃការផ្សារភ្ជាប់ប្រទេសកម្ពុជា ទៅនឹងប្រវតិ្តសាស្រ្តនៃអាស៊ីអាគ្នេយ៍ និងពិភពលោក ដែលបានស្រាវជ្រាវកន្លងមក។

ជាចុងក្រោយឯកឧត្តម ប្រាក់ សុណ្ណារ៉ា សង្ឃឹមដែរថា សិក្ខាសាលានេះគឺជាផែនទីដែល​ចង្អុលបង្ហាញ​ពីបច្ចេកទេសនៃការស្រាវជ្រាវ ការអភិរក្ស និងលទ្ធផលថ្មីៗដែលទើបតែរកឃើញ ជាទុននៃចំណេះដឹងថ្មី ក៏សូមលើកទឹកចិត្ត ដល់ក្រុមស្រាវជ្រាវក៏ដូចជា សហការីទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំ​ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវក្នុងសិក្ខាសាលានេះផងដែរ៕ ដោយ ៖ រដ្ឋា

 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm