មនុស្សយ៉ាងហោចណាស់ ៥៩នាក់បានស្លាប់ និងជាង ១០០នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកនេសាទដែលដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍បានក្រឡាប់ លិចនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសក្រិក។
ឆ្មាំសមុទ្រក្រិកបាននិយាយនៅថ្ងៃពុធនេះថានាវាបានលិចនៅក្នុងដែនទឹកអន្តរជាតិភាគនិរតីនៃទីក្រុង Pylos នៃឆ្នេរសមុទ្រ Peloponnese។ ឆ្មាំល្បាតឆ្នេរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានជំរុញឱ្យប្រតិបត្តិការជួយសង្គ្រោះដ៏ស្មុគស្មាញដោយសារតែខ្យល់បក់ខ្លាំងដោយបន្ថែមថាមនុស្សប្រហែល ១០០ នាក់ត្រូវបានជួយសង្គ្រោះ។