ក្រុម​ហា​ម៉ាស់​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​ដាក់​គោល​ដៅ​លើ​ទីក្រុង Tel Aviv បន្ទាប់ពី​អ៊ីស្រាអែល​វាយ​ឆ្មក់​កម្ទេច​ប៉ម​តំបន់​ហ្គា​ហ្សា

2021/05/12 04:40:33 pm        357

អ៊ីស្រាអែល៖ ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ា​ស់​ បាន​បាញ់​រ៉ូ​កែ​ត​ជាច្រើន​គ្រាប់ទៅលើ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច Tel Aviv របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ ដែល​បាន​បំផ្លាញ​ប៉ម​អគារ​មួយ​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​ដែល​ពួក​សត្រូវ​បាន​វាយប្រហារ​ដោយ​កាំភ្លើង​ដ៏​ខ្លាំងក្លា​បំផុត ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

​លំនៅឋាន និង​យានយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បំផ្លាញ​នៅ​ទីប្រជុំជន Rishon Letzion របស់​អ៊ីស្រាអែល​កាលពី​យប់​ថ្ងៃ​អង្គារ​ បន្ទាប់ពី​តំបន់​នេះ​បាន​រង​ការវាយប្រហារ​ពី​គ្រាប់​រ៉ូ​កែ​ត​ ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​។​ ​ភាព​តានតឹង​កើន​ឡើង​ភ្លាមៗ ដែល​បង្កឡើង​ដោយ​អំពើ​ហិង្សា​នៅ​ទីក្រុង Jerusalem បាន​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់ ៣៥​នាក់​នៅ​តំបន់​ហ្គា​ហ្សា​ដែល​ត្រូវ​បាន​បិទ និង​ជន​ជាតិ​អ៊ីស្រាអែល ៣​នាក់ និង​រាប់​រយ​នាក់​ទៀត​រង​របួស​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Benny Gantz បាន​ព្រមាន​ថា នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ។ ​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​ លោក Ismail Haniyeh បាន​ប្ដេជ្ញា​ថា "​ប្រសិនបើ​អ៊ីស្រាអែល​ចង់​បង្កើនភាព​តានតឹង យើង​នឹង​ត្រៀមខ្លួន​ទប់​ទល់។​

​ប្រេសិត​អង្គការសហប្រជាជាតិសម្រាប់​សន្តិភាព​មជ្ឈិមបូព៌ា​ លោក Tor Wennesland បាន​ព្រមាន​ថា​ អ៊ីស្រាអែល​ និង​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ ​កំពុង​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ។​ ​ក្នុង​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​ ហ៊ុមព័ទ្ធ​ដោយ​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា កុមារ​ចំនួន ១០នាក់ ​និង​ស្ត្រី​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​ ដែល​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​។ មនុស្ស​ចំនួន ២០៣​នាក់​ផ្សេងទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​របួស​ពី​ការវាយប្រហារ​តាម​អាកាស​ដែល​នៅតែ​បន្ត​របស់​អ៊ីស្រាអែល ដែល​មនុស្ស​ជាច្រើន​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពីគំនរ​បែកបាក់​នៃ​អគារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm