ឯកឧត្តម ជា សុផារ៉ា និងទូតជប៉ុន អញ្ជើញពិនិត្យអគារមន្ទីរពិសោធន៍ជាតិសំណង់​

2023/06/15 02:24:12 am        422

ភ្នំពេញ​៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង ឯកឧត្តម អ៊ុ​ណូ អាត់​ស៊ូ​ស៊ី (UENO Astushi) ឯកអគ្គរាជទូត​ជប៉ុន និង​លោក សា​នុ​អ៊ិ កា​ហ្សូ​ម៉ាសា (SANUI Kazumasa) ប្រធាន​JICA​ប្រចាំ​កម្ពុជា បាន​ចុះ​ពិនិត្យ​អគារ​មន្ទីរ ពិសោធន៍​ជាតិ​សំណង់ និង ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ប្រើ​ផ្កាយរណប​។​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ មន្ទីរពិសោធន៍​ជាតិ​សំណង់ បានរៀបចំ​បង្ហាញ​ប្រភេទ​សរសៃដែក ដែល និយម​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា អនុវត្ត​ពិសោធន៍​ផ្ទាល់​ការ​ទាញ​សរសៃដែក ដោយ​ប្រើ ប្រាស់​ម៉ាស៊ីន​ជប៉ុន និង​អនុវត្ត​ពិសោធន៍​ផ្ទាល់​ការ​សង្កត់​រក​កម្លាំង​បេតុង ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ពិសោធន៍ ជប៉ុន​។​

​ឧបករណ៍ និង​ម៉ាស៊ីន​ពិសោធន៍ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន មាន​២០​មុខ ក្នុង​កញ្ចប់ ថវិកា​ចំនួន​២៥០​លាន​យ៉េន ស្មើនឹង​២,៣​លាន​ដុល្លារ ដោយ​ចែកជា​ពីរ​ដំណាក់កាល​ក្នុងការ​ផ្គត់ផ្គង់​ដល់ មន្ទីរពិសោធន៍​ជាតិ​សំណង់ គឺ​ការផ្គត់ផ្គង់​លើកទីមួយ ម៉ាស៊ីន និង​ឧបករណ៍​ពិសោធន៍ ចំនួន​៤​គ្រឿង ក្នុង នោះ​មាន​ម៉ាស៊ីន​សង្កត់​បេតុង ម៉ាស៊ីន​សង្កត់​កម្លាំង​ស៊ីម៉ង់ ម៉ាស៊ីន​ទាញ​ដែក និង​ម៉ាស៊ីន​តេស្ត​គ្រឿង​ផ្គុំ​សំ ណង់ ក្នុង​កញ្ចប់​ថវិកា ចំនួន​ជាង​១៣១​លាន​យ៉េន ដោយបាន​ដំឡើង និង​អនុវត្ត​សាកល្បង ចាប់ពី​ចុងខែ មេសា ឆ្នាំ​២០២៣​។ ចំពោះ​ការផ្គត់ផ្គង់​លើក​ទី​២ មាន​ម៉ាស៊ីន និង​ឧបករណ៍​ពិសោធន៍ ចំនួន​១៦​មុខ​ទៀត ក្នុង​កញ្ចប់​ថវិកា​ជាង​៨៦​លាន​យ៉េន ដែល​គ្រោង​នឹង​ដឹកជញ្ជូន​មកដល់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៥៥ សប្តាហ៍​ទៀត បន្ទាប់ពី​ចុះកិច្ចសន្យា​។ ដោយឡែក ចំពោះ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ប្រើ​ផ្កាយរណប (CORS) គឺ​គម្រោង​អភិវឌ្ឍ​ស្ថានីយ CORS (​ខ​ស​) មាន​៥​ទីតាំង ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៣ នៅ​រាជ ធានី​ភ្នំពេញ ខេត្តសៀមរាប ស្ទឹងត្រែង ស្រុក​ស្អាង នៃ​ខេត្តកណ្តាល និង​ស្រុក​សំរោង​ទង នៃ​ខេត្តកំពង់ស្ពឺ ដែល​គម្រោង នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​។ ក្នុង​គោលបំណង​បន្ត​និរន្តរភាព និង​ផ្សារភ្ជាប់​លើ​ការអនុវត្ត​ទៅនឹង គម្រោង​ពង្រីក​ការសាងសង់​ស្ថានីយ៍​CORS ចំនួន​៩៤​ស្ថានីយ​ទូទាំងប្រទេស ក្រោម​ហិរញ្ញប្បទាន​ឥត​សំ ណង របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ជំនួយ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០២៤ តាមរយៈ​កិច្ចប្រជុំ​ក្រុម​អនុវត្ត គម្រោង លើក​ទី​៤ នៅ​ខែឧសភា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ បានស្នើ​សុំ​ភាគី JICA​បន្ត​ពន្យា​ពេល​១​ឆ្នាំ​បន្ថែមទៀត និង​កំពុង​រង់ចាំ​ការសម្រេច​ជា​ផ្លូវការ​ពី​JICA​នៅ​ខែកក្កដា ឆ្នាំនេះ ។​

​ឯកឧត្តម ជា សុផារ៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​កន្លងមក រវាង​ភាគី​ជប៉ុន និង​ក្រសួង និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បានផ្ដល់​សម្ភារៈ​ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់ មន្ទីរពិសោធន៍​ជាតិ​សំណង់​កម្ពុជា និង​កសាង​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ប្រើ​ផ្កាយរណប សម្រាប់​ជា ប្រយោជន៍​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់ និង​ការចុះបញ្ជី ដីធ្លី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕ ​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm