ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2023/06/15 04:42:35 am        402

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយជំរុញដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។

ឯកឧត្តម បានបន្តថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាយើង កំពុងមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។

ជាការឆ្លើយតបនិន្នាការថ្មីនេះ ជាពិសេសដើម្បីជំរុញ ការពារ និងផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជន ដែលប្រើប្រាស់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា កន្លងមក អ្នកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវជាទម្រង់ក្រដាស (Hard Copy) បង់កម្រៃសេវា និងទទួលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជាទម្រង់ក្រដាស (Hard Copy) ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវចំណាយពេលវេលាយូរ និងថវិកាថែមពីលើកម្រៃសេវាដែលត្រូវបង់ជូនរដ្ឋ។

ទន្ទឹមនឹងការអនុវត្តនេះ ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណរួចរាល់ក្នុងគោលបំណងផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងកាត់បន្ថយថវិកាថែមពីលើកម្រៃសេវាសាធារណៈ ស្របតាមការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មលើការផ្ដល់សេវាសាធារណៈទាំងអស់តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកន្លងមកមានសេវាចុះបញ្ជីពាណិជ្ជកម្ម សេវាចុះបញ្ជីម៉ាក សេវាចេញវិញ្ញាបនបត្រប្រភពដើមទំនិញ និងសេវាតម្កល់លិខិតជូនដំណឹងប្រតិបត្តិការមានការធានា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ មានពីរដំណាក់កាលគឺ ដំណាក់កាលទី១ សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ និងដំណាក់កាលទី២ សម្រាប់ការស្នើសុំកែប្រែផ្សេងៗ ហើយក្រុមការងារបានរៀបចំរួចរាល់ ១០០% សម្រាប់ដំណាក់កាលទី១ ដែលនឹងអាចដាក់តភ្ជាប់ជាមួយថ្នាលបច្ចេកវិទ្យា CamDX ផងដែរ, ចំពោះដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍បន្ទាប់ពីបានតភ្ជាប់ដំណាក់កាលទី១ជាមួយថ្នាលបច្ចេកវិទ្យា CamDX រួចរាល់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងមុំទី៣ នៃចតុកោណទី២ ស្ដីពីការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១–២០៣៥ ក្រសួងពាណិជ្ជកម្ម បានធ្វើការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ផ្ដល់សេវាសាធារណៈដូចខាងលើរួចរាល់ជាស្រេច និងបានដាក់បញ្ជូលសេវាចុះបញ្ជីពាណិជ្ជកម្មទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ក្នុងដំណាក់កាលទី១ដែលមានស្ថាប័នតែ៣ប៉ុណ្ណោះ និងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សេវាផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ដំណាក់កាលទី៣៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        39
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm