ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា ផ្លូវនានានឹងត្រូវទឹកជន់លិចនៅតាមផ្នែកខ្លះ នៃតំបន់ឆ្នេរសមុទ្រក្នុងភាគខាងលិចរបស់ប្រទេសឥណ្ឌា ដំណាំអាចត្រូវរងការបំផ្លិចបំផ្លាញ ហើយលំនៅឋានមួយចំនួននឹងត្រូវខូចខាត នៅពេលព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់បំផុត ចូលមកដល់ដីគោក នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ។
ក្រសួងឧតុនិយមឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា ព្យុះស៊ីក្លូនដែលមានឈ្មោះថា បៃប៉ចយ (Biparjoy) បានបោកបក់នៅក្នុងសមុទ្រអារ៉ាប់ ក្នុងកម្លាំង២៨០គីឡូម៉ែត្រក្នុងមួយម៉ោង ពីកំពង់ផែ ចាកខួ (Jakhau Port)នៅក្នុងរដ្ឋហ្គូចារ៉ាត់ (Gujarat) របស់ប្រទេសឥណ្ឌា និងមានល្បឿន៣៤០គីឡូម៉ែត្រ ពីទីក្រុងការ៉ាជី (Karachi)ដែលជាទីក្រុងធំបំផុតរបស់ប៉ាគីស្ថាន ។
ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្ដើមបង្អុរនៅតាមតំបន់ឆ្នេរសមុទ្ររួចទៅហើយនោះ ក្រុមអាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីលំនៅឋាន។
ចំណែករដ្ឋមន្ត្រីទទួលបន្ទុកបម្រែបម្រួលអាកាសធាតុរបស់ប៉ាគីស្ថាន លោក ហ្សឺរី រ៉េម៉ាន់ (Sherry Rehman) បាននិយាយថា ក្នុងទីក្រុងការ៉ាជី ដែលមានប្រជាពលរដ្ឋប្រមាណ២០លាននាក់ ពុំទាន់ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៅឡើយទេ ប៉ុន្តែវិធានការបន្ទាន់នានា ត្រូវបានដាក់ចេញដើម្បីទប់ទល់ទៅនឹងកម្លាំងខ្យល់ លាយលំជាមួយភ្លៀង ដែលរំពឹងថា នឹងបោកបក់ចូលមកដល់មជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះ។
ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌា បានចាត់ចំណាត់ថ្នាក់ព្យុះស៊ីក្លូន បៃប៉ចយ ថាជាព្យុះកម្រិតទីមួយ ជាប្រភេទព្យុះមានកម្រិតបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរតិចបំផុតក្នុងកម្រិតទី១ដល់ទី៥៕ អត្ថបទ៖ សុខមាន

