ធនាគារសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានផ្អាកការដំឡើងអត្រាការប្រាក់ ដែលមិនប្រែប្រួលត្រឹម៥ទៅ៥,២៥% ក្រោយការដំឡើង១០លើកជាប់គ្នា ចាប់តាំងពីខែមីនាឆ្នាំ២០២២ មក ។

គណៈកម្មការទីផ្សារបើកចំហរសហព័ន្ធ បាននិយាយនៅក្នុងសេចក្ដីថ្លែការណ៍មួយចេញផ្សាយកាលពីរសៀលថ្ងៃពុធ បន្ទាប់ពីការបិទបញ្ចប់កិច្ចប្រជុំគោលនយោបាយចុងក្រោយរយៈពេល២ថ្ងៃ ថា ការផ្អាកការដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំនេះ មានឡើងក្រោយគណៈកម្មការផ្ដល់ព័ត៌មានបន្ថែម និងក្ដីរំពឹងរបស់ខ្លួនសម្រាប់គោលនយោបាយរូបិយវត្ថុ។
ការផ្អាកការដំឡើងអត្រាការប្រាក់ ត្រូវគេរំពឹងទុកជាទូទៅ ខណៈអត្រាកំណើនបើធៀបទៅនឹងឆ្នាំមុននៃតារាងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់៤% កាលពីខែឧសភា ពីកម្រិតខ្ពស់បំផុត៩,១% កាលពីខែមិថុនាឆ្នាំ២០២២។

ធនាគារសហព័ន្ធសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថា ខ្លួនប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ដើម្បីទាញទម្លាក់អតិផរណាឲ្យដល់គោលដៅ២%របស់ខ្លួន និងបន្តការកាត់បន្ថយការគ្រប់គ្រងមូលបត្របំណុលរតនាគារ ទីភ្នាក់ងារគ្រប់គ្រងមូលបត្របំណុលនិងមូលបត្រគាំទ្រដោយទីភ្នាក់ងារមូលបត្របំណុលអចលនទ្រព្យ ដែលបានគ្រោងទុក។
គួរកត់សម្គាល់ថា ក្រុមអ្នកបង្កើតគោលនយោបាយរូបិយវត្ថុពីធនាគារសហព័ន្ធ បានបង្កើនការព្យាករណ៍របស់ពួកគេអំពីអត្រាការប្រាក់សហព័ន្ធសម្រាប់ឆ្នាំ ២០២៣ ពី ៥,១%ដល់ ៥,៦% កាលពីខែមីនា ដែលបង្ហាញថា ធនាគារសហព័ន្ធអាចបន្តការដំឡើងអត្រាការប្រាក់បន្ទាប់ពីការផ្អាក៕
