សម្តេចតេជោ អំពាវនាវឲ្យជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសជំនាញនិងវិជ្ជាជីវៈ

2023/06/15 06:13:30 pm        301

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងអំពី​សារៈសំខាន់នៃវិស័យខាងលើនេះជូនដល់សាធារណជនបន្ថែមទៀត។

តាមរយៈសារលិខិតនៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះក្រោមវិធានបទ«TVETផ្តល់ជំនាញ​ និងការងារសមរម្យ» សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា​ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​គឺជាកត្តាសំខាន់បំផុតសម្រាប់ស្វែងរកឱកាសការងារ ខណៈកិច្ចការនេះរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ខ្ពស់បំផុត ដោយចាប់ពីឆ្នាំ២០២៣នេះ​ទៅរាជរដ្ឋាភិបាលបាន​កំពុង​ផ្តល់អាហារូបករណ៍ ដល់យុវជនក្នុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅទូទាំងប្រទេសចំនួន ១លាន៥សែននាក់។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាមសិស្សនិស្សិត មាតាបិតាអាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍​ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួម​សហការផ្សព្វផ្សាយ​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមវិធានបទ«TVETផ្តល់​ជំនាញ​ និង​ការងារសមរម្យ»នេះ ឲ្យ​បាន​ផុលផុស​អធិកអធម​ទូទាំង​ប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា»។

ឆ្លៀតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦នេះដែរ ​សម្តចតេជោ ហ៊ុន សែន ​ក៏បាន​បន្តអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមគ្នា​ ថែរក្សាសន្តិភាព និងស្ថិរភាព​នៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្ស ពោរពេញ​ដោយជំនាញ និងសមត្ថភាព ​ដើម្បីបង្កើន​ផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ ​និងរក្សាការងារ ដែលមានស្រាប់​សំដៅបន្តលើកកម្ពស់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

បើតាមសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា​ ដើម្បីផ្តល់លទ្ធភាព ទទួលបានការងារបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីក​ការផ្តល់​អាហារូបករណ៍ កាន់តែច្រើនឡើង សម្រាប់យុវជនដែលបានបោះបង់ការសិក្សា ​ប្រជាពលរដ្ឋក្រីក្រ ស្រ្តី ជនពិការ ជនជាតិ ដើមភាគតិច ​ជនងាយរងគ្រោះ និងកម្មករនិយោជិតក្នុងរយៈពេល៥ឆ្នាំ​មកនេះ​ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់​បាន​ទទួលការបណ្តុះបណ្តាល​ និងបញ្ចប់ការសិក្សា ​ដោយជោគជ័យ ​ក្នុងការទទួលបានជំនាញថ្មី និង​លើកកម្ពស់ជំនាញរបស់ខ្លួន​ ដោយបានចាប់យកឱកាស​ ការងារល្អៗ ក៏ដូចជាការបង្កើត​មុខរបរ​ដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ​ និងជួយលើក ស្ទួយសេដ្ឋកិច្ចជាតិ​បានយ៉ាងច្រើនផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm