សភាជាន់ទាបរបស់ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានបោះឆ្នោតដើម្បីផ្តល់ការអនុម័តបឋមរបស់ខ្លួនចំពោះច្បាប់ដែលប្រសិនបើត្រូវបានអនុម័ត ច្បាប់នេះអនុញ្ញាតឲ្យយោធារបស់ខ្លួនជ្រើសរើសឧក្រិដ្ឋជនឬឧក្រិដ្ឋជនដែលសង្ស័យដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ដោយការសន្យាពីការលើកលែងឲ្យពួកគេរួចទោសដែលនៅសល់នៃបទឧក្រិដ្ឋ។ នៅពេលនេះ រុស្ស៊ីបានបាត់បង់យ៉ាងច្រើនសម្រាប់រយៈពេល១៥ខែចូលក្នុងសង្គ្រាម ហើយកំពុងព្យាយាមជ្រើសរើសកងទ័ពបន្ថែមទៀត។

នេះគឺជាផ្លូវមួយឆ្លងកាត់ភូមិជាច្រើននៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ដែលនៅពេលថ្មីៗនេះ ត្រូវបានដណ្តើមយកមកវិញដោយកងកម្លាំងអ៊ុយក្រែន។ អ្នកសារព័ត៌មាន Reuters កំពុងធ្វើដំណើរតាមផ្លូវនៃការវាយបករបស់អ៊ុយក្រែន ដែលបានមើលឃើញវាមាននៅរាយប៉ាយយុទ្ធោបករណ៍ដែលត្រូវបានបំផ្លាញ និងសាកសពទាហានរបស់រុស្ស៊ី។ កាលពីពេលមុនក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសអ្នកប្រយុទ្ធរបស់ខ្លួនពីពន្ធនាគាររុស្ស៊ីដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែក្រុមនេះនិយាយថា ខ្លួនបានបញ្ឈប់ការអនុវត្តន៍ការជ្រើសរើសរបស់ខ្លួនកាលពីខែកុម្ភៈ។
កាលពីថ្ងៃពុធ មេដឹកនាំរបស់ក្រុមនេះ លោក Yevgeny Prigozhin បាននិយាយថា ទាហានស៊ីឈ្នួល២ម៉ឺននាក់របស់ក្រុមហ៊ុន Wagner ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ។ ហើយនៅក្នុងការបង្ហាញដ៏កម្រនៃភាពរឹងរុស ដែលបានច្រានចោលនូវតម្រូវការពីលោកប្រធានាធិបតី Putin ដែលអ្នកប្រយុទ្ធក្រុមហ៊ុន Wagner ផ្ទាល់របស់លោក បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិ។
លោក Putin និយាយថា កិច្ចសន្យាគឺចាំបាច់ដើម្បីអនុញ្ញាតឲ្យអ្នកប្រយុទ្ធរុស្ស៊ីទាំងអស់ ក្នុងប្រទេសអ៊ុយក្រែនទទួលបានការគាំទ្រផ្នែកសង្គម ដូចជាការចំណាយដល់ក្រុមគ្រួសារ ប្រសិនបើទាហានម្នាក់ត្រូវបានសម្លាប់។ ប៉ុន្តែវាត្រូវបានមើលឃើញយ៉ាងទូលំទូលាយជាវិធីមួយដើម្បីក្តោបក្តាប់អង្គភាពទាហានស៊ីឈ្នួល។
