គ្រូបង្រៀនជនជាតិឈីលី បានចេញដើរក្បួនធ្វើកូដកម្មនៅក្នុងទីក្រុង Santiago កាលពីថ្ងៃពុធ ជាផ្នែកនៃកូដកម្មរយៈពេល១ថ្ងៃ ដើម្បីទាមទារលក្ខខណ្ឌការងារ និងសាលារៀនកាន់តែប្រសើរ។

ផ្នែកនៃកូដកម្មរយៈពេល២៤ម៉ោងដែលធ្វើឡើងដោយសហជីពគ្រូបង្រៀន ដោយមានបញ្ជីនៃការទាមទារ រួមមាន ការចំណាយរបស់រដ្ឋាភិបាល ក្រៅពីការជួយឧបត្ថមប្រាក់ចូលនិវត្តន៍ដែលបើកយឺតយ៉ាវ និងអនុវត្តគោលនយោបាយដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សានៅក្នុងថ្នាក់រៀន និងធ្វើឲ្យប្រសើរឡើងសុខភាពផ្លូវចិត្ត។

ប្រធានសមាគមគ្រូបង្រៀននៅទីក្រុង ជាអង្គភាពដែលបានរៀបចំការតវ៉ា បាននិយាយថា ពួកយើងមានបន្ទុកធ្ងន់ធ្ងរ សហការីរបស់យើង ពុំអាចបន្តជួយដល់សិស្ស ដែលជារឿងសំខាន់បំផុត។
ដោយផ្អែកលើការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការធ្វើកូដកម្មកាលពីថ្ងៃពុធ គ្រូបង្រៀនទាំងអស់នឹងសម្រេចនៅថ្ងៃសុក្រទី១៦ ថាតើត្រូវពង្រីកការតវ៉ាដល់កម្រិតថ្នាក់ជាតិឬយ៉ាងណា។