
អ្នកនាំពាក្យការិយាល័យស្ថិតិជាតិលោក Fu Linghui បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា)នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងហក់ឡើងខ្លាំង នៅក្នុងត្រីមាសទីពីរ ពោលគឺមានសន្ទុះលឿនជាងត្រីមាសទីមួយ។
លោក Fu បាននិយាយថា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន ជាទូទៅមានស្ថិរភាពធម្មតា ហើយលោកបន្ថែមថា សេដ្ឋកិច្ចនៅតែមានភាពធន់ ទោះបីជាប្រឈមមុខនឹងសម្ពាធ និងការលំបាកមួយចំនួនក៏ដោយ។ តែយ៉ាងណាក្ដី លោកបន្តថា សម្ពាធលើការងារ និងបញ្ហារចនាសម្ព័ន្ធ នៅតែបន្តមាន។
ជាមួយគ្នានេះ ទិន្នន័យផ្លូវការ ដែលបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អត្រាគ្មានការងារធ្វើដោយផ្អែកលើការស្ទង់មតិរបស់ប្រទេសចិន សម្រាប់អ្នកមានវ័យចន្លោះពី១៦ឆ្នាំ ទៅ២៤ឆ្នាំ បានកើនឡើងខ្ពស់ក្នុងកម្រិតថ្មីចំនួន ២០,៨ភាគរយ នៅក្នុងខែឧសភា៕