
នៅថ្ងៃព្រហស្បតិ៍ (១៥ មិថុនា)នេះ នគរបាលឥណ្ឌាបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងការបំភិតបំភ័យឧក្រិដ្ឋកម្ម ប្រឆាំងនឹងប្រធានសហព័ន្ធកីឡាចំបាប់របស់ប្រទេស នេះ ដែលជាសមាជិកដ៏មានឥទ្ធិពលនៃគណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច បន្ទាប់ពីមានបណ្តឹងពីក្រុមកីឡាការិនីចំបាប់។
ប្រភពនគរបាលមួយបាននិយាយថា កាលពីសប្តាហ៍មុនមនុស្សជាង ១៥៥ នាក់ត្រូវបានសាកសួរនៅក្នុងការស៊ើបអង្កេតប្រឆាំងនឹងលោក Brij Bhushan Sharan Singh ដែលជាសមាជិកសភាមកពីគណបក្សរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ។ ការស៊ើបអង្កេតនោះបានធ្វើតាមពាក្យបណ្តឹងជាច្រើនខែមកហើយដោយក្រុមកីឡាករចំបាប់កំពូលរបស់ប្រទេស រួមទាំងម្ចាស់មេដាយអូឡាំពិក និងកីឡាអាស៊ីមួយចំនួនផងដែរ។
ក្រុមកីឡាករចំបាប់បានចាប់ផ្តើមការអង្គុយតវ៉ាប្រឆាំងនឹងកង្វះចំណាត់ការរបស់រដ្ឋាភិបាលកាលពីខែមេសា ហើយត្រូវបានចាប់ខ្លួនដោយនគរបាលក្នុងទីក្រុង New Delhi ខណៈដែលពួកគេបានធ្វើការសម្អាតទីតាំងនៅខែបន្ទាប់។
ស្របពេលមានការខឹងសម្បារកាន់តែខ្លាំង ក្រុមកីឡាករចំបាប់បានផ្អាកការតវ៉ារបស់ពួកគេ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកីឡាលោក Anurag Thakur បានសន្យាថានឹងកំណត់ថ្ងៃទី ១៥ ខែមិថុនា ដើម្បីបញ្ចប់ការស៊ើបអង្កេតលើលោក Singh៕