កូសូវ៉ូ ហាមឃាត់រថយន្តដឹកទំនិញស៊ែរប៊ីទាំងអស់មិនឲ្យឆ្លងកាត់ព្រំដែនចូលទឹកដីរបស់ខ្លួន

2023/06/16 01:16:31 am        165

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រថយន្ត​ដឹកទំនិញ​ជាច្រើន​គ្រឿង អាច​មើលឃើញ​ចត​ជា​ជួរ​នៅ​ចំណុច​ឆ្លងកាត់​ព្រំដែន​ដ៏​សំខាន់​របស់​កូ​សូ​វ៉ូ ជាមួយ​ប្រទេស​ស៊ែរ​ប៊ី បន្ទាប់ពី​យប់​ថ្ងៃ​ពុធ កូ​សូ​វ៉ូ បាន​ហាមឃាត់​រថយន្ត​ដឹកទំនិញ​ស៊ែរ​ប៊ី​ទាំងអស់ មិន​ឲ្យ​ចូល​ទឹកដី​របស់ខ្លួន ជាការ​ឆ្លើយតប​នឹង​ការចាប់ខ្លួន​មន្ត្រីនគរបាល​ព្រំដែន ៣​នាក់ ដោយ​ក្រុមនគរបាល​ស៊ែរ​ប៊ី ថ្វីត្បិតតែ​មានការ​ហាម​ឃាត់​រថយន្ត​ទាំងអស់​ដែល​ពាក់​ស្លាក​លេខ​ស៊ែរ​ប៊ី​កាលពី​យប់​ថ្ងៃ​ពុធ​ក៏ដោយ សាក្សី​ម្នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​មើលឃើញ​រថយន្ត​តូចៗ បើក​ឆ្លងកាត់​ចំណុច​ព្រំដែន Merdare បើទោះជា​ក្នុង​ចំនួន​តិចតួច​ក៏ដោយ ។

​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ស៊ែរ​ប៊ី​ក្នុង​ទឹកមុខ​ក្រៀមក្រំ និង​ព្រួយបារម្ភ បាននាំគ្នា​រង់ចាំ​នៅ​ចំណុច​ឆ្លងកាត់​ព្រំដែន Merdare​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ ​លោក Nenad Nastasijevic អ្នកបើករថយន្ត​ដឹកទំនិញ​ស៊ែរ​ប៊ី​មួយរូប​ដែល​ដឹក​គ្រឿង​បង្គុំ​រថយន្ត​ពី​ប្រទេស​ប៊ុលហ្គារី និយាយថា លោក​មានជំនឿថា ពួកយើង​ត្រូវការ​រួបរួមគ្នា និង​ចូលរួម​សន្ទនា​មាន​មេត្តាធម៌ ដើម្បី​ស្វែងរក​ការសម្រុះសម្រួល ។ វា​មិនគួរ​ជាការ​ចង់​ឈ្នះ ចង់​ចាញ់​នោះទេ ប៉ុន្តែ​ពួកយើង​ត្រូវតែ​រក​ចំណុចកណ្តាល ។

​គួរ​ឲ្យ​ដឹងថា ភាព​តានតឹង​បាន​កើនឡើង​ម្តងទៀត​កាលពី​ថ្ងៃ​ពុធ ក្រោយពេល​មន្ត្រីនគរបាល​កូ​សូ​វ៉ូ ៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​កងកម្លាំង​ស៊ែរ​ប៊ី​កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​ក្រុមមន្ត្រី​មកពី​កូ​សូ​វ៉ូ និង​ស៊ែរ​ប៊ី បានផ្តល់​ទីតាំង​ខុសគ្នា​សម្រាប់​ការចាប់ខ្លួន​នេះ ដោយ​ពួកគេ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា បាន​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់៕​

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm