អ៊ុយក្រែន ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៥ មិថុនា) នេះថា ការគាំទ្ររបស់ណាតូសម្រាប់អ៊ុយក្រែន កំពុងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសមរភូមិ ខណៈអ៊ុយក្រែនចាប់ផ្ដើមការវាយបករបស់ខ្លួនទៅលើរុស្ស៊ី។
លោក Stoltenberg បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃក្រុមរដ្ឋមន្ត្រីការពារជាតិដែលជាសម្ព័ន្ធមិត្តនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ីក ជាទីដែលពួកគេនឹងពិភាក្សាអំពីមធ្យោបាយក្នុងការបង្កើនគ្រឿងយុទ្ធោបករណ៍ការពារជាតិបន្ថែមទៀត។
នៅពេលសាកសួរអំពីការបន្តអាណត្តិរបស់លោកជាអគ្គលេខាធិការបន្តទៀត លោក Stoltenberg បាននិយាយថា វាអាស្រ័យលើការសម្រេចចិត្តរបស់សម្ព័ន្ធមិត្ត៕
