ចិនបន្តចូលរួមអភិវឌ្ឍន៍វិស័យអប់រំ តាមរយៈផ្ដល់សម្ភារសិក្សាជាង៥ពាន់កញ្ចប់ ដល់សិស្ស ក្នុងខណ្ឌជ្រោយចង្វារ

2023/06/16 01:48:44 am        179


​ភ្នំពេញ៖ ប្រជាជនចិន តាមរយៈមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ បានផ្ដល់សម្ភារសិក្សា និងរបស់ប្រើប្រាស់ចំនួនជាង៥ពាន់កញ្ចប់ផេនដា ផ្ដល់ទៅដល់សិស្សានុសិស្ស តាមសាលា​បឋម​សិក្សា​ចំនួន១១ នៅក្នុងខណ្ឌជ្រោយចង្វារ ដែលកម្មភាពនេះ បានបង្ហាញពីការចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

ក្នុងពិធីប្រគល់ និងទទួលអំណោយទាំង៥៣៦២កញ្ចប់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ការងារអប់រំជា​កិច្ចការ​អាទិភាព​មួយ​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចផែនការអភិវឌ្ឍន៍ ជំរុញឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយ​ការបង្កើន​ធនធានមនុស្សឱ្យមានសក្តានុពលខ្ពស់ ជារឿងមិនអាចរំលងបានឡើយ។

ឯកឧត្តមបានបន្តថា សម្ភារសិក្សា និងរបស់ប្រើប្រាស់ប្រគល់ទៅកាន់កុមារ ដែលជាសិស្សានុសិស្សទាំងអស់នេះជាកញ្ចប់នៃក្តីស្រឡាញ់ ដែលជាការគិតគូដោយប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងចិន ហើយនឹងក្លាយជាចំណែកមួយបន្ថែមទៀត ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា ។

លោក ស៊ុន សុខុម នាយកសាលាបឋមសិក្សាជ្រោយចង្វារ លើកឡើងថា សម្ភារសិក្សា និងរបស់ប្រើប្រាស់ទាំងអស់នេះ ក៏បានចូលរួមចំណែកផងដែរ ដល់ការចំណាយរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែលមានការខ្វះខាត និងជំរុញទឹកចិត្តសិស្សឲ្យកាន់តែខិតខំរៀនសូត្របន្តទៀត ។

​សម្រាប់សិស្សានុសិស្ស ទទួលបានសម្ភារសិក្សាថ្មី បានបង្ហាញនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់លើការសិក្សារបស់ពួកគេ ពីសំណាក់អាជ្ញាធរ ក៏ដូចជាដៃគូផ្សេងៗ ហើយពួកគេក៏បានប្ដេជ្ញាចិត្ត ខិតខំរៀនឲ្យក្លាយជាសិស្សល្អ និងសម្រេចគោលដៅជីវិត ។

លោក WANG HAOYU តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានឲ្យដឹងថា កម្ពុជាគឺក្នុងចំណោមប្រទេសចំនួន១៤ ក្នុងប្រទេសអាស៊ី និងអាហ្វ្រិក ដែលទទួលបាននូវកញ្ចប់ផេនដានេះ សរុបចំនួនជាង ១.១៥លានកញ្ចប់ ខណៈនៅកម្ពុជារហូតមកដល់ពេលនេះ បានប្រគល់ជូនមាន ១៧ម៉ឺនកញ្ចប់ហើយ ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm