ភ្នំពេញ ៖ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្មគ្រ័ចិត្ត សម្តេច តេជោ បានបញ្ជាក់ប្រាប់BTV តាមសារតេលេក្រាម អោយដឹងថា លោក នឹងចាត់អោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចេញស្រាវជ្រាវជាបឋម ប៉ុន្តែមិនទាន់ដល់ដំណាក់កាលនៃការ ការពារនៅឡើយ ចំពោះពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា ដែលបានដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀរ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត។
ឯកឧត្តម បន្ថែមថា ដំណាក់កាលនេះ មេធាវី កំពុងតែសហការជាមួយនគរបាលយុត្តិធម៌ និង ស្ថាប័នអយ្យការដើម្បីស្វែងរកការពិត ចំពោះករណីមួយនេះ។
សូមបញ្ជាក់ថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្ដល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ៕
អត្ថបទ ៖ ដាវណ្ណ


