ប្រជាជនស៊ែរប៊ីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនចុងក្រោយនៅភាគខាងជើងកូសូវ៉ូ

2023/06/16 02:08:36 am        212

ការតវ៉ានានាបានបន្តនៅភាគខាងជើងប្រទេសកូសូវ៉ូកាលពីថ្ងៃពុធ (១៤ មិថុនា) មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនជនជាតិស៊ែរប៊ីនិងគ្រូបង្វឹកប្រដាល់សេរីលោក Milun Milenkovic ។

កាល​ពីថ្ងៃអង្គារ (១៣ មិថុនា) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូសូវ៉ូជនជាតិអាល់បានី បានកំណត់អត្តសញ្ញាណលោក Milenkovic ថាជាអ្នករៀបចំការវាយ​ប្រហារលើកងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការណាតូក្នុងអំឡុងពេលចលាចលរបស់ជនជាតិស៊ែរប៊ីកាលពីខែមុន ដែលបានជំរុញឱ្យមានការខឹងសម្បារជាថ្មីនៅក្នុងតំបន់ដែលងាយនឹងបង្កភាពវឹកវរនេះ។

ជនជាតិស៊ែរប៊ីប្រហែល ២.០០០ នាក់ ដោយភាគច្រើនមកពីសហគមន៍ប្រដាល់សេរីក្នុងស្រុកបានប្រមូលផ្តុំគ្នានៅតំបន់ North Mitrovica ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនរបស់លោក Milenkovic ដោយមាននគរបាលកូសូវ៉ូជាជាតិអាល់បានីក្នុងឈុតឧបករណ៍ប្រឆាំងកុបកម្មឈរនៅចម្ងាយពីរបីរយម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Xhelal Svecla បាននិយាយនៅលើគេហទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា ក្នុងអំឡុងពេលប្រតិបត្តិការដើម្បីចាប់ខ្លួនលោក Milun Milenkovic មាននគរបាលកូសូវ៉ូជនជាតិអាល់បានី ៣ នាក់បានរងរបួសស្រាល។

កងកម្លាំងរក្សាសន្តិភាព៣០នាក់ និងជនជាតិស៊ែរប៊ី ៥២នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីចុងខែមុន បន្ទាប់ពីអភិបាលក្រុងជនជាតិអាល់បានី បានឡើងកាន់តំណែង​បន្ទាប់​ពី​ការបោះឆ្នោតក្នុងស្រុកមួយ ដែលចំនួនអ្នកទៅបោះឆ្នោតមានត្រឹមតែ ៣,៥% ប៉ុណ្ណោះ បន្ទាប់​ពីជនជាតិស៊ែរប៊ីភាគ​ច្រើនដែលរស់នៅក្នុងតំបន់នោះ បានធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        120
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm