រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានប្រកាសផែនការមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងតំបន់មួយចំនួនដែលបានគ្រប់គ្រងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល៣ខែខាងមុខ ជាការព្យាយាមចុងក្រោយបំផុតរបស់ទីក្រុងមូស្គូ (Moscow) ដើម្បីផ្ដល់សញ្ញាថាខ្លួនបានគ្រប់គ្រងដែនដីទាំងនោះ ខណៈការវាយបករបស់អ៊ុយក្រែន បានរុញកងកម្លាំងរបស់រុស្ស៊ី ឲ្យបកក្រោយនៅក្នុងតំបន់មួយចំនួន។

នេះគឺជាការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងដំណាក់កាលដំបូង ហើយក្រុមអ្នកជំនាញយោធានិយាយថា សមរភូមិប្រយុទ្ធដ៏ខ្លាំងក្លា ស្ថិតនៅខាងមុខនៅឡើយ ប៉ុន្តែ សាកសពទាហានរុស្ស៊ី និងរថពាសដែករងការបំផ្លាញជាច្រើន នៅរាយប៉ាយតាមដងផ្លូវ នៅក្នុងភូមិមួយចំនួន ដែលទើបដណ្ដើមបានមកវិញថ្មីៗដោយទាហានអ៊ុយក្រែន ដែលបានបញ្ជាក់ពីការវាយរុលទៅមុខដ៏ខ្លាំងក្លាបំផុតរបស់ទីក្រុង គីវ( Kyiv) ចាប់តាំងពីឆ្នាំមុនមក។
លោក Zelenskiy បានប្រាប់សារព័ត៌មាន NBC News ក្នុងបទសម្ភាសន៍មួយក្នុងទីក្រុងគីវ ថា ពលរដ្ឋដ៏អង់អាចរបស់យើង ទាហានរបស់យើង នៅសមរភូមិមុខកំពុងប្រឈមការតស៊ូដ៏លំបាក កីព្រោះដើម្បីឲ្យរុស្ស៊ី បរាជ័យក្នុងយុទ្ធនាការនេះមកលើអ៊ុយក្រែន ខ្ញុំអាចនិយាយបានថា មានន័យពិតប្រាកដ គឺការចាញ់ក្នុងសង្គ្រាមនេះ ។

ខណៈដែលនៅតែបន្តយុទ្ធនាការរបស់យើងសម្រាប់ការសុំជំនួយយោធា លោក Zelenskiy បានជំរុញសភារបស់ប្រទេសស្វីស តាមរយៈសុន្ទរកថាតាមវីដេអូ ដើម្បីអនុញ្ញាតឲ្យរដ្ឋផ្សេងទៀត នាំចេញបន្តនូវអាវុធដែលផលិតដោយប្រទេសស្វីសមកឲ្យអ៊ុយក្រែន៕