សម្តេចតេជោដាក់ការសង្ស័យថា មេឧទ្ទាមដែលឆ្មក់សម្លាប់អាជ្ញាធរវៀតណាម ជាច្រើននាក់អាចនៅកម្ពុជា

2023/06/16 05:15:40 pm        382

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់ការសង្ស័យថា មេពួកឧទ្ទាម ដែលបានវាយឆ្មក់ ដល់អាជ្ញាធរវៀតណាមដោយប្រដាប់អាវុធ កាលពីប៉ុន្មានថ្ងៃនេះ អាចកំពុងនៅ​ទឹកដីកម្ពុជា ដូច្នេះសម្តេច សូមដាក់បទបញ្ជាយ៉ាងជាក់លាក់ឲ្យកងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជាពិសេសខាងទិសភូមិភាគទី១ តែម្តង។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនកម្មករ-កម្មការិនី នៅរោងចក្រឡឺក្រោនស៊ូអ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY)នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កាលពីប៉ុន្មានថ្ងៃមុន មានកងកម្លាំងប្រដាប់អាវុធមួយក្រុមដែលជាជនជាតិភាគតិច បានលួចវាយឆ្មក់ដោយប្រដាប់អាវុធសម្លាប់នគរបាល មេឃុំ និងមេបក្សឃុំរបស់វៀតណាម ជាច្រើននាក់ចំនួនពីរទីតាំងដាច់ដោយឡែក ដោយពួកក្រុមឧទ្ទាមទាំងនោះកំពុងលាក់ខ្លួន ហើយអាចឆ្លងចូលទឹកដីកម្ពុជាផងដែរ ​ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់នៅកម្ពុជា​ត្រូវតែសហការគ្នាជាមួយអាជ្ញាធរវៀតណាមធ្វើកិច្ចការងារនេះឲ្យបានច្បាស់លាស់ ខណៈបញ្ហានេះ គឺជាករណីភេរវកម្ម ដោយមិនត្រូវ​ធ្វេសប្រហែស​នោះឡើយ។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាឲ្យមានការត្រួត ពិនិត្យឲ្យបានច្បាស់លាស់ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា ​ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដើម្បីធ្វើការ​សម្ភាសន៍​ត្រៀមខ្លួន​ទៅ​ប្រទេសទីបីនោះ ​បើពេលនេះ​សម្ភាសន៍មិនជាប់​ទេ​គប្បីបញ្ជូនពួកគេឲ្យទៅភាគីវៀតណាមវិញ ខណៈពួកនេះ​កំពុងស្ថិតនៅការសង្ស័យ​ជា​បក្សពួកក្រុមឧទ្ទាម​ដែល​បានស្លាប់អាជ្ញាធរវៀតណាមនោះដែរ។

ទាក់ទងនឹងករណីជនជាតិភាគតិចម៉ុងតាញ៉ានេះដែរ ​សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុម​អង្គការសិទ្ធិមនុស្សមួយចំនួន និងប្រទេសលោកខាងលិចកុំនិយាយរិះគន់ និងថ្កោលទោសថាកម្ពុជា​រំលោភសិទ្ធិមនុស្សឲ្យសោះ ដោយកម្ពុជា​ធ្វើបែបនេះ ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា​ទាំងនោះ​គឺ​ដើម្បីការពារនូវអធិបតេយ្យភាពរបស់ខ្លួន ​និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ប្រទេសកម្ពុជា​តែ​ប៉ុណ្ណោះ ខណៈបញ្ហានេះមិនមែនជាការលេងសើចនោះទេ​ វាអាចជាករណីភេរវកម្ម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm