ឥណ្ឌា៖ អំពើហិង្សាថ្មីៗបានផ្ទុះឡើងនៅក្នុងតំបន់មួយចំនួននៃរដ្ឋម៉ានីពួ (Manipur) ភាគឦសានរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ខណៈកងកម្លាំងសន្តិសុខបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលកំពុងតវ៉ាចំពោះការស្លាប់ជនស៊ីវិល៩នាក់ ក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រាវងក្រុមជនជាតិភាគតិចគូប្រជែងកាលពីមួយថ្ងៃមុន។

នគរបាល និងកងកម្លាំងប៉ារ៉ាប្រចាំរដ្ឋ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ក្នុងតំបន់ ឆេកខុនថ្មី (New Checkon) នៃស្រុកអ៊ីមផាល់ខាងកើត(Imphal East)។
អភិបាលរដ្ឋ លោក បៃរិន ស៊ីញ (Biren Singh)បានអំពាវនាវឲ្យមានសន្តិភាព និងបាននិយាយថា ដំណោះស្រាយអចិន្ត្រៃយ៍មួយមិនអាចដើរទៅដល់ ដោយគ្មានកិច្ចសហប្រតិបត្តិការជាសាធារណៈនោះទេ។
អំពើហិង្សារវាងក្រុមសមាជិកជនជាតិភាគតិច គូគី (Kuki) ដែលភាគច្រើនរស់នៅតាមជើងភ្នំ និង ក្រុមជនជាតិភាគតិចម៉ីតី (Meiteis) ជាសហគមន៍ដ៏មានឥទ្ធិពលមួយក្នុងដែនដីវាលទំនាប បានផ្ទុះឡើងកាលពីថ្ងៃទី៣ខែឧសភា ដែលបង្កឡើងដោយសារភាពលម្អៀងជុំវិញផលប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងវិស័យការងាររបស់រដ្ឋាភិបាល និងការអប់រំដែលបានត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ភ្នំ៕
