Manchester City គ្រង​ជើងឯក Premier League លើក​ទី៣ ក្នុង ៤​រដូវ​កាល​ចុងក្រោយ​

2021/05/12 06:48:36 pm        275

​បាល់ទាត់៖ ​Manchester City បាន​ក្លាយ​ជា​ជើងឯក​ក្រប​ខណ្ឌ English Premier League ជា​លើក​ទី​៣ ក្នុង ៤​រដូវ​កាល​ចុងក្រោយ បន្ទាប់ពី​ក្រុម​គូប្រជែង Manchester United ចាញ់ Leicester City ក្នុង​ទឹកដី​ខ្លួនឯង ២-១ យប់មិញ​។​

​​ក្រុម​របស់​លោក Pep Guardiola នៅ​ពេល​នេះ​មាន ១០ពិន្ទុ​ពីលើ​ក្រុម​លេខ២ Manchester United ខណៈ​នៅសល់​តែ ៣ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​អ្នកចាត់ការ​វ័យ ៥០ឆ្នាំ Pep Guardiola នៅ​ពេល​នេះ​ឈ្នះ​ពាន​ក្នុងស្រុក​ចំនួន ៨ ហើយ​តាំងពី​មក​ដឹកនាំ Manchester City នៅ​ឆ្នាំ២០១៦​។ Manchester City នឹង​អាច​លើក​ពាន​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​បាន ​នៅ​ពេល​ជួប Everton នៅ Etihad នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ដែល​ជា​សប្តាហ៍​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ English Premier League បន្ទាប់ពី​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​បាន អនុញ្ញាត​អោយ​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​វិញ​ ២​សប្ដាហ៍​ចុងក្រោយ ​តែ​ក្នុង​ចំនួន​កំណត់​តែ​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​។​

​​នេះ​ជា​លើក​ទី៦ ហើយ​ដែល​ជើងឯក English Premier League ត្រូវ​សំរេច​ដោយ​ការប្រកួត​នៅ​ទឹកដី Old Trafford ក្នុង​ជ័យជំនះ​របស់ Leicester លើ Manchester United​។​ ​ក្រុម​របស់​លោក Ole Gunnar Solskjaer​ ដែល​ត្រូវ​លេង ៤​ប្រកួត​ក្នុង​មួយ​សប្ដាហ៍​នោះ​បាន​ផ្លាស់ប្ដូរ​ជំរើស ១១​នាក់​ជាច្រើន​យប់មិញ​។ ​Leicester City បាន​ស្គាល់​ជ័យជំនះ​ដំបូង​នៅ Old Trafford គិត​តាំងពី​ឆ្នាំ១៩៩៨ បន្ទាប់ពី​គ្រាប់​បាល់​ជ័យជំនះ​របស់ Soyuncu​ នៅ​នាទី​ទី​៦៦​។ ​ជ័យជំនះ​ក៏បាន​ពង្រឹង​កៅអី Top4 របស់ Leicester City ផង​ដែរ​ដោយ​កំពុង​ឈរ​លេខ៣ មាន ៦៦ពិន្ទុ​ដេញ​ពីក្រោយ​ដោយ Chelsea មាន ៦៤​ពិន្ទុ​ ខណៈ​លេខ៥ គឺ West Ham មាន ៥៨ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm