ចិន៖ នៅយប់នារដូវក្តៅក្នុងទីក្រុងប៉េកាំងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិអូស្រ្តាលីនៅក្នុងពហុកីឡដ្ឋាន Workers កីឡាករ Lionel Messi រកបានគ្រាប់បាល់ទៅហើយទល់នឹងក្រុមអូស្ត្រាលី ក្រោយលេងបានត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ ធ្វើឲ្យក្រុមអ្នកគាំទ្របាល់ទាត់ចិនរាប់ម៉ឺនផ្ទុះភាពសប្បាយរីករាយយ៉ាងខ្លាំង ។

វាគឺជាសមុទ្រអាវខៀវលាយស.របស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងរដ្ឋធានីរបស់ចិនមួយនេះនៅយប់ថ្ងៃព្រហស្បតិ៍ ហើយអាវស្ទើតែទាំងអស់ មានឈ្មោះកីឡាករ Messi នៅផ្នែកខាងខ្នង ។
គួរឲ្យដឹងថា រាល់រដូវក្តៅ ទីក្រុងប៉េកាំងតែងតែរៀបចំការប្រកួតបាល់ទាត់មិត្តភាពតាមការអញ្ជើញ។ នៅលើកនេះ ក្រុមអ្នករៀបចំការប្រកួត បានជ្រើសរើសក្រុមដឹកនាំដោយកីឡាករម្នាក់ដែលអាចទាក់ទាញចំណាប់អារម្មណ៍នៅចិន ។

ក្រុមអ្នកគាំទ្រនាំគ្នាស្រែកឈ្មោះ Messi Messiនៅជុំវិញកៅអីអង្គុយរបស់ពួកគេ ប៉ុន្តែពេលខ្លះក៏ឮស្រែកពាក្យ Chinese for Argentina(ចិនសម្រាប់អាហ្សង់ទីន)ផងដែរ ។
ដោយឡែក សំបុត្រសម្រាប់ការប្រកួតនេះ បានលក់ដាច់អស់ក្នុងអត្រាខ្ពស់បំផុត ដែលភាគច្រើននៃសំបុត្រ លក់ក្នុងតម្លៃចន្លោះពី ៤០០ដុល្លារ ទៅ ៦៨០ដុល្លារ ៕