កំពង់ឆ្នាំង ៖ នៅម៉ោង១១និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីមនុស្ស០៥នាក់ឆេះស្លាប់ ក្នុងភ្នក់ភ្លើងនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌នោះ ជាករណីឃាតកម្ម ដោយឃាតករគឺជាប្តី និងជាឪពុក។
ឃាតកររូបនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានសម្លាប់ប្រពន្ធ និងកូនអាយុ៣ឆ្នាំ ដោយសារប្រពន្ធជេរប្រទេចរូបគេមិនឈប់នៅយប់នោះ។ ក្រោយពីខឹងប្រពន្ធជេរមិនឈប់ រូបគេក៏បានយកកាំបិតចុងស្រួចចាក់ទៅលើប្រពន្ធចំនួន២កាំបិត ស្លាប់ភ្លាម និងបានទាត់កូនតូចអាយុ០៣ឆ្នាំអោយស្លាប់ផងដែរ ។ បន្ទាប់មកដោយឃើញកូនអាយុ០៩ឆ្នាំម្នាក់ និងកូនភ្លោះអាយុ០៧ឆ្នាំ០២នាក់ទៀតយំស្លន់ស្លោ ឃាតករជាប្តីបានយកពូកមកបិតច្រកជណ្តើឡៅតឿ មិនអោយកុមារទាំង០៣ចុះរួច ហើយក៏បានដុតសំលាប់ទាំងអស់តែម្តងទៅ៕




