
កំពង់ចាម៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី មកពីរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦មិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឆាំងគឺគ្មានធនធានយុវជនបន្តវេនដូចគណបក្សប្រជាជនកម្ពុជាទេ។
សម្តេចតេជោ មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជាគឺមានធនធានយុវជនច្រើនណាស់ដែលមានសមត្ថភាពអាចធ្វើជានាយករដ្ឋមន្ត្រីបាន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវភាពរឹងមាំថា ទៅថ្ងៃខាងមុខបើទោះសម្តេចមិនកាន់អំណាច ប៉ុន្តែសម្ដេចនៅតែជាប្រធានគណបក្សកាន់អំណាចដដែលទេ ហើយទាក់ទិននឹងបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត សម្ដេច បានបន្តថាគណបក្សប្រជាជនកម្ពុជាក៏មានមនុស្សច្រើនណាស់ដែលមានសមត្ថភាពអាចធ្វើជានាយករដ្ឋមន្ត្រីបាន ក៏ប៉ុន្តែបេក្ខភាព ហ៊ុនម៉ាណែត គឺត្រូវបានអនុម័តដោយគណបក្សប្រជាជនកម្ពុជា សូម្បីនៅសហរដ្ឋអាមេរិកក៏គេមានការអនុម័តឯកភាពនៅក្នុងគណបក្សរបស់គេផងដែរ៕