ម៉ាឡេស៊ី៖ ជិតមួយភាគបីនៃពលករអន្តោប្រវេសន៍ដែលធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីកំពុងធ្វើការក្រោមលក្ខខណ្ឌពលកម្មដោយបង្ខំ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយដោយទីភ្នាក់ងារពលកម្មរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។

អង្គការពលកម្មអន្តរជាតិ (ILO) បានកំណត់លក្ខខណ្ឌដូចជា ការធ្វើការលើសម៉ោង ការងារថែមម៉ោងដោយមិនមានប្រាក់បន្ថែម ប្រាក់ឈ្នួលទាប ច្បាប់ការងារតឹងរឹង និងមិនអាចឈប់ពីការងារ ក្នុងចំណោមសូចនាករនៃពលកម្មដោយបង្ខំ។
ការស្ទង់មតិដែលផ្អែកលើការសម្ភាសន៍ជាមួយពលករតាមផ្ទះចំនួន ១.២០១ នាក់នៅអាស៊ីអាគ្នេយ៍ បានរកឃើញថា ២៩% នៃពលករនៅក្នុងប្រទេសម៉ាឡេស៊ី បានប្រឈមនឹងលក្ខខណ្ឌការងារបែបនេះ ធៀបនឹង ៧%នៅប្រទេសសិង្ហបុរី និង ៤% នៅក្នុងប្រទេសថៃ ។

អង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា ទោះជាយ៉ាងនេះក្តី នៅក្នុងប្រទេសទាំងបីនេះ ពលករតាមផ្ទះដែលត្រូវបានធ្វើការស្ទង់មតិលើម៉ោងធ្វើការជាមធ្យម ដោយពួកគេធ្វើការ "លើសម៉ោង" នៃច្បាប់សម្រាប់ពលករផ្សេងទៀត ហើយគ្មាននរណាម្នាក់ទទួលបានប្រាក់ឈ្នួលអប្បបរមានោះទេ៕