
លោក Armin Papperger គឹជានាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ Rheinmetall បាននិយាយថា ក្រុមហ៊ុនរបស់លោក រំពឹងថានឹងទទួលបានកិច្ចព្រមព្រៀងគ្រាប់រំសេវតម្លៃរាប់ពាន់លានអឺរ៉ូ ជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយពួកគេនឹងបញ្ជូនគ្រាប់កាំភ្លើងធំទំហំ៣៥មីលីម៉ែត្រប្រឆាំងយន្តហោះលើកដំបូងសម្រាប់បាញ់ចេញពីរថក្រោះ Gepard ដល់អ៊ុយក្រែននៅខែកក្កដាខាងមុខនេះ។ លោក Papperger និយាយថា កិច្ចព្រមព្រៀងនេះ នឹងមានតម្លៃច្រើនពាន់លានអឺរ៉ូ ហើយលោកសង្ឃឹមថា ក្រុមហ៊ុន Rheinmetall ដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតកាំភ្លើងធំ និងគ្រាប់កាំភ្លើងរថក្រោះធំជាងគេបំផុតនៅលើពិភពលោកនោះ អាចនឹងប្រកាសកិច្ចព្រមព្រៀងនៅអំឡុងរយៈពេល ៦សប្តាហ៍ទៀត។
សម្រាប់រយៈពេលពេញមួយឆ្នាំ លោក Pappergerរំពឹងថា ការបញ្ជាទិញខាងការពារជាតិនឹងមានទំហំជាសាច់ប្រាក់ខ្ទង់២ពាន់លានអឺរ៉ូ ។ សូមបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ត្រូវបានធ្វើឡើងដើម្បីផ្តោតសំខាន់លើវិធីបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ គ្រាប់រំសែវ និងមីស៊ីលបាញ់បានរយៈចម្ងាយរាប់រយគ.ម ដូចជាមីស៊ីល British Storm Shadow ៕