
តំបន់ជាច្រើននៅក្នុងប្រទេសបូលីវី គ្របដណ្តប់ដោយព្រិលទឹកកក និងសន្សើមត្រជាក់ខ្លាំងក្នុងសប្តាហ៍នេះ ស្របពេលដែលប្រទេសនៅអាមេរិកខាងត្បូងមួយនេះ រងផលប៉ះពាល់ដោយសារអាកាសធាតុកកនៅតំបន់កសិកម្ម ស្ថិតនៅភាគខាងត្បូង។
តំបន់ផលិតស្រាទំពាំងបាយជូ Tajira បានក្លាយជាដែនដីអច្ឆរិយៈនារដូវរងារ ពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ។ នៅតំបន់មានដីជីជាតិ Santa Cruz ដំណាំ បានរងការខូចខាត ក្រោយសន្សើមត្រជាក់ កើតមាននៅក្នុងដីចម្ការ ។ In the soy-rich region of Santa Cruz, crops were damaged after frost developed in plantations. ក្រសួងឧតុនិយមបូលីវី បានចេញប្រកាសអាសន្នកម្រិតពណ៌លឿង ដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់៕
